សន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត

Milinda’s Questions(2) “សូមសន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត !”នេះគឺសំណូមពររបស់ព្រះនាគសេនចំពោះព្រះបាទមិលិន្ទ ប្រិយមិត្តដែលធ្លាប់បានអានគម្ពីរនេះ ប្រាកដជាអាចស្រមៃឃើញទិដ្ឋភាពនៃការជួបសន្ទនាគ្នារវាងអ្នកប្រាជ្ញទាំងពីរថា មានភាពគគ្រឹកគគ្រេងយ៉ាងណា កាលម្ខាងៗ សួរដេញដោលតបតទៅវិញទៅមក មានសំឡេងសាធុការពីសេនាមាត្យមុខមន្ដ្រីនិងភិក្ខុសង្ឃគាំទ្រគ្នាទៅវិញទៅមក សូមប្រិយមិត្តនឹកស្រមៃដល់ទិដ្ឋភាពសំឡេងឈូឆរបែបក្នុងរដ្ឋសភាអង់គ្លេសជាតួយ៉ាងអាចមានភាពស្រដៀងគ្នាខ្លះ? ។ ព្រះបាទមិលិន្ទស្ដេចយាងទៅជួបព្រះនាគសេនគ្រាដំបូងក្នុងពេលថ្ងៃត្រង់ ហើយទ្រង់សួរបានសំណួរ ៣ ខ គឺខទី១ សួរឈ្មោះ, ខទី២ សួរវស្សា,…

មនុស្សចូលទៅកើតក្នុងពោះម្ដាយតាមផ្លូវណា?

Milinda’s Questions(1) “ព្រះនាគសេន” ជាភិក្ខុដែលមេធីជនក្នុងពុទ្ធសាសនមណ្ឌលទូទាំងសកលលោកស្គាល់តាមរយៈគម្ពីរ “មិលិន្ទបញ្ហា” ជាកំពូលភិក្ខុក្នុងការឆ្លើយសំណួរខសង្ស័យរបស់ព្រះបាទមិលិន្ទ ស្ដេចជនជាតិក្រិចដែលចូលមកត្រួតត្រាឥណ្ឌា ។ ព្រះអង្គសព្វព្រះទ័យក្នុងការជជែកបញ្ហាទស្សនវិជ្ជា ព្រមទាំងបញ្ហាជ្រៅៗ ក្នុងសាសនា ទ្រង់តែងធ្វើដំណើរទៅកាន់ទីកន្លែងនានា រួមទាំងវត្តអារាមក្នុងពុទ្ធសាសនាផងដែរ ហើយទ្រង់សួរប្រស្នាដេញដោលរហូតដល់ព្រះសង្ឃត្រូវគេចបោះបង់ចោលវត្ត…..ប្រវត្តិរឿងរ៉ាវមិលិន្ទបញ្ហា មានអ្នកប្រាជ្ញសំខាន់ៗ ក្នុងលោកបានបញ្ចេញទស្សនៈទុកគួរឱ្យចាប់អារម្មណ៍ជាច្រើន ប៉ុន្ដែខ្ញុំសូមស្លេះរឿងនេះទុកមួយអន្លើសិនចុះ…… ខ្ញុំសូមលើកយកសំណួរខ្លីៗ របស់ព្រះបាទមិលិន្ទមកឱ្យប្រិយមិត្តបានអានកំសាន្ដអារម្មណ៍ខ្លះ ដូចតទៅនេះ-…

រឿង​សត្វ​សំពោច និង​មាន់​ចែ

មាន​សត្វ​សំពោច ១ ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​នៅ​លើ​ប្រគាប​ឈើ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់ ទើប​និយាយ​ជា​កល ឧបាយ​មុសាវាទ​ថា « នែ​មាន់​ចែ​ជា​សំឡាញ់​អើយ ! អើ​ឥឡូវ​អញ​កាន់​ព្រះអាជ្ញា ព្រះ​មហិស្សរាធិបតី ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្ដា​ពួក​សត្វ ដែល​ជា​ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា ឲ្យ​ព្រមព្រៀង​ជា​នឹង​គ្នា ចាប់​ដើម​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ, នែ​មាន់​ចែ យើង​បាន​សុខ​សប្បាយ​ហើយ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា ឥឡូវ​នេះ…

មាតាបិតាជាវេរីជន

បុរាណភាសិត(១៩) ភាសាបាឡីខាងក្រោមនេះ សរសេរដោយតួអក្សរ រ៉ូម៉ាំង ភូមា ទេវនាគរី(ឥណ្ឌា) និងតួអក្សរខ្មែរ តាមលំដាប់ ។ សូមអញ្ជើញប្រិយមិត្ត រីករាយជាមួយនឹងបុរាណភាសិតដែលបុរាណាចារ្យបានចងក្រងទុកដូចតទៅនេះ- Mātā verī pitā satru,yena bāle na sikkhitā;Sabhāmajjhe na sobhanti,Haṃsamajjhe bako…