រឿង​តាថេន​និង​សិស្ស ៣ នាក់

ឯ​រឿង​ចៅ​សន​នោះ ដើម​ឡើយ​មាន​សាមណេរ ១ អង្គ អ្នក​ស្រុក​គេ​តែង​ហៅ​លោក​តា​ថេន ៗ នោះ​ជា​នេន​ខ្ជីខ្ជា លួច​មាន់​វត្ត​ស្ងោរ ផឹក​ស្រា ស៊ី​បាយ​ល្ងាច​តែ​រឿយ ៗ មាន​មនុស្ស ៣ នាក់​រួម​ចូល​ផឹក​ស៊ី​ជា​មួយ​ផង ។ លុះ​នៅ​យូរ​មក តា​ថេន​រក​ប្រាក់​នឹង​ទិញ​ស្រា​ពុំ​បាន ហើយ​គិត​ក្រែង​នៅ​យូរ​ទៅ អ្នក​ស្រុក​គេ​ដឹង​ថា​នេន​ផឹក​ស្រា​គេ​នឹង​បណ្ដេញ​បំបរ​ចាក​អារាម ទើប​និយាយ​ពិគ្រោះ​គ្នា​នឹង​មនុស្ស​ទាំង…

ចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់

​ប្រយោជន៍​ទៅ​ផ្សេង ៗ ក៏​មាន​ដូច​និទាន​ពី​មនុស្ស​ម្នាក់​គេ​ហោ​ថា ចៅ​ពាល​ត្បាល់​ក្ដឿង មាន​ជា​រឿង​ត​មក​ថា​កាល​នោះ មាន​មនុស្ស​ស្រី​ម្នាក់ តាំង​លំនៅ ៗ ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ​តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជា​មួយ​នឹង​បង​ប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា​ចួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដង ៗ កើត​រីង​រៃ​ស្គម​លឿង​លុះ​នៅ​យូរ​បន្តិច​មក មាន​មនុស្ស​ម្នាក់​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឱកាស…

រឿង​ស្ដេច​ព្រាប​និង​បរិវារ

មាន​ស្ដេច​ព្រាប ១ នាំ​បរិវារ​ទៅ​រក​ស៊ី​នៅ​ទី​វាល​ស្រែ បាន​ឃើញ​លប់ ដែល​នាយ​ព្រាន​ដាក់​ហើយ បាចសាច​ស្រូវ​អង្ករ​ជា​នុយ ពួក​ព្រាប​ជា​បរិវារ​ទាំង​ឡាយ​ឃើញ​នុយ​ដូច្នោះ គិត​នាំ​គ្នា​នឹង​ចុះ​ស៊ី ។ ឯ​ស្ដេច​ព្រាប​គិត​ថា ស្រូវ​អង្ករ​នេះ ជា​របស់​រក​បាន​ដោយ​ក្រ ចុះ​ហេតុ​ម្ដេច ក៏​មនុស្ស​យក​មក​បាចសាច​ចោល​រាយ​ពាស​ដូច្នេះ ទំនង​ជា​នុយ​បញ្ឆោត ឲ្យ​ពួក​ព្រាប​ចុះ​ស៊ី ហើយ​គេ​នឹង​វាត់​ចាប់​ដោយ​លប់​នេះ​ឯង​ជា​ប្រាកដ ស្ដេច​ព្រាប​គិត​ដូច្នោះ​ហើយ ទើប​ពោល​ហាម​ព្រាប​ជា​បរិវារ មិន​ឲ្យ​ចុះ​ស៊ី​ស្រូវ​នោះ​ឡើយ…

រឿង​សត្វ​សំពោច និង​មាន់​ចែ

មាន​សត្វ​សំពោច ១ ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​នៅ​លើ​ប្រគាប​ឈើ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់ ទើប​និយាយ​ជា​កល ឧបាយ​មុសាវាទ​ថា « នែ​មាន់​ចែ​ជា​សំឡាញ់​អើយ ! អើ​ឥឡូវ​អញ​កាន់​ព្រះអាជ្ញា ព្រះ​មហិស្សរាធិបតី ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្ដា​ពួក​សត្វ ដែល​ជា​ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា ឲ្យ​ព្រមព្រៀង​ជា​នឹង​គ្នា ចាប់​ដើម​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ, នែ​មាន់​ចែ យើង​បាន​សុខ​សប្បាយ​ហើយ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា ឥឡូវ​នេះ…

លោក​គ្រូ​ចៅ​អធិការ​និង​សិស្ស​ពីរ​នាក់

ដកស្រង់ចេញពី គតិលោកភាគទី៥ មាន​លោក​សង្ឃ​អង្គ ១ ជា​ចៅអធិការ នាំ​ក្មេង​ពីរ​នាក់​ជា​កូន​សិស្ស​ចេញ​ចាក​អារាម​ទៅ​ព្រៃ ដើម្បី​នឹង​ទិញ​ឈើ​ធ្វើ​កុដិ កូន​សិស្ស​ក៏​ស្ពាយ​កញ្ចប់​ចង្ហាន់​យក​ទៅ ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់។ លុះ​ទៅ​ដល់​ត្រពាំង ១ មាន​ទឹក​ដ៏​ថ្លា​ស្អាត មាន​រុក្ខជាតិ​ដុះ​ជិត​ជុំ ម្លប់​ត្រសុំ​សប្បាយ ជួន​ពេល​ថ្ងៃ​ត្រង់ លោក​សង្ឃ​នោះ ចូល​ឈប់​ប្រារព្ធ​នឹង​ឆាន់​បាយ ទើប​ក្មេង​ទាំង ២ នាក់…

រឿង​ទន្សាយ​និង​ផ្លែ​ព្នៅ

មាន​សត្វ​ទន្សាយ​មួយ ទៅ​ដេក​នៅ​ក្រោម​ដើម​ព្នៅ ទៀប​ទី​ជើង​ដំបូក​មួយ ថ្ងៃ​នោះ​មាន​ផ្លែ​ព្នៅ​មួយ​ទុំ ដល់​ពេល​ក៏​ជ្រុះ​ធ្លាក់​ចាក​ទង​ដល់​ដី សព្ទ​សូរ​ឮ​ប្រោក​ខ្ទរ​ព្រៃ ។ ឯ​ទន្សាយ​ឮ​ហើយ ក៏​ភិតភ័យ​ដោយ​គិត​ថា​ផែនដី​ស្រុត ទើប​ស្ទុះ​ក្រោក​រត់​ចេញ​ទៅ​ដោយ​កំលាំង​ផ្អើល បោល​បោះ​ផ្លោះ​ទៅ​ដល់​សំណាក់​នៃ​គោ​ៗ ក៏​ស្រែក​សួរ​ថា “ទន្សាយ​អើយ ចៅ​រត់​ខ្លាំង​ម្ល៉េះ តើ​ដោយ​មាន​ការ​អ្វី ? ទន្សាយ​ប្រាប់​ថា “បង​គោ​អើយ ! ផែនដី​ស្រុត​ហើយ…

ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ត

សិស្ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្ដីរកស៊ីក្នុងការមិច្ឆាជីវៈ ឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្ដេចផ្លូវសម្មាជីវៈនោះដូចម្ដេច ?គ្រូ. ឱ ផ្លូវមិច្ឆាជីវៈនោះ គឺប្រកបការរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាល់កោង ទាំងឆឆក់កុហកគេដោយឧបាយដោយគំនិតកោងផ្សេង ៗ ការរកស៊ីខុសគន្លងធម៌នោះ ហៅថាមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោមនស្សផ្សេង ៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ…