ចរណៈ ១៥ (ការប្រព្រឹត្តិ, បដិបទា, ខបដិបត្តិដែលជាផ្លូវឱ្យបានសម្រេចវិជ្ជាឬនិព្វាន – Caraṇa: conduct; course of practice)
១. សីលសម្បទា (ការដល់ព្រមដោយសីល គឺប្រព្រឹត្តត្រឹមត្រូវល្អ សង្រួមក្នុងព្រះបាតិមោក្ខ មានចរិយាមារយាទរៀបរយ ប្រព្រឹត្តតឹងតែងក្នុងសិក្ខាបទទាំងឡាយ – Sīla-sampadā: accomplishment of morals)
២. ឥន្ទ្រិយសំវរ (ការសង្រួមឥន្ទ្រិយ គឺប្រយ័ត្នមិនឱ្យបាបអកុសលគ្របដណ្ដប់ចិត្ត កាលទទួលអារម្មណ៍ដោយឥន្ទ្រិយទាំង ៦ – Indriya-saṃvara: control of the senses)
៣. ភោជនេ មត្តញ្ញុតា (ការដឹងប្រមាណក្នុងការបរិភោគ គឺចេះពិចារណាទទួលទានអាហារដើម្បីចិញ្ចឹមរាងកាយឱ្យជីវិតធ្វើកិច្ចយ៉ាងផាសុក មិនមែនដើម្បីភ្លើតភ្លើនវង្វេងវង្វាន់ – Bhojane mattaññutā: moderation in eating)
៤. ជាគរិយានុយោគ (ការប្រកបរឿយៗក្នុងការភ្ញាក់រលឹក មិនឃើញតែការដេក គឺឧស្សាហ៍ព្យាយាមភ្ញាក់រលឹកជានិច្ច ជម្រះចិត្តមិនឱ្យមាននិវារណធម៌ ត្រៀមព្រមគ្រប់ពេលដែលនឹងបដិបត្តិកិច្ចឱ្យឈានទៅខាងមុខតទៅ – Jāgariyānuyoga: practice of wakefulness)
សទ្ធម្មសមន្នាគតោ (ប្រកបដោយសទ្ធម្ម ៧ ប្រការ – Saddhamma-samannāgato: to be endowed with the seven virtues) គឺ
៥. មានសទ្ធា – to have confidence
៦. មានហិរិ – to have moral shame
៧. មានឱត្តប្បៈ – to have moral fear
៨. ជាពហុស្សូត – to be much learned
៩. មានព្យាយាមប្រារព្ធហើយ – to be of stirred up energy
១០. មានសតិមាំ – to have established mindfulness
១១. មានបញ្ញា – to have wisdom
១២. បឋមឈាន (ឈានទី ១ – Paṭhama-jhāna: the First Absorption) មានអង្គ ៥ គឺ ……. វិតក្ក វិចារៈ បីតិ សុខ ឯកគ្គតា
១៣. ទុតិយឈាន (ឈានទី ២ – Dutiya-jhāna: the Second Absorption) មានអង្គ ៣ គឺ …….. បីតិ សុខ ឯកគ្គតា
១៤. តតិយឈាន (ឈានទី ៣ – Tatiya-jhāna: the Third Absorption) មានអង្គ ២ គឺ ……. សុខ ឯកគ្គតា
១៥. ចតុត្ថឈាន (ឈានទី ៤ – Catuttha-jhāna: the fourth Absorption) មានអង្គ ២ គឺ ……. ឧបេក្ខា ឯកគ្គតា
ក្នុងបាលីដែលជាអាគតដ្ឋាន លោកហៅថា សេខបដិបទា គឺខបដិបត្តិដែលជាគន្លងដំណើររបស់ព្រះសេខៈ (a learner’s course of practice)
ចរណៈ ១៥ នេះជាអង្គប្រកបមួយក្នុងពុទ្ធគុណបទថា វិជ្ជាចរណសម្បន្នោ បរិបូណ៌ដោយវិជ្ជានិងចរណៈ ចរណៈ ១៥ មានអាគតដ្ឋានរួមគ្នាគឺ
ខទី ២,៣,៤ មកពីអបណ្ណកបដិបទា ៣,
ខទី ៥ ដល់ ១១ មកពីសប្បុរិសធម្ម ៨ (ខទី ១)
ខទី ១២ ដល់ ១៥ មកពីឈាន ៤
ចរណៈនេះជាបដិបទារបស់ព្រះពុទ្ធជាម្ចាស់ឬពុទ្ធសាវ័ក ដែលមានចរណៈដ៏បរិបូណ៌ គឺការប្រព្រឹត្តិល្អដោយកាយវាចាចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬរង្កៀសចំពោះសេចក្តីប្រព្រឹត្តិបានឡើយ ។ ក្នុងផ្លូវលោក បុគ្គលដែលបរិបូណ៌ដោយវិជ្ជានិងចរណៈ ជាបុគ្គលមានគុណភាពដែលសង្គមត្រូវការជានិច្ច មានវិជ្ជាបើគ្មានចរណៈរឹតតែអន្ដរាយ ព្រោះអ្នកមានចំណេះអាចនឹងប្រព្រឹត្តទុច្ចរិតដោយប្រការផ្សេងៗ ដែលយើងស្មានមិនដល់ ដូចមានបុគ្គលិកក្នុងអង្គការរដ្ឋនិងឯកជនក្នុងប្រទេសផ្សេងៗ ជាតួយ៉ាងស្រាប់ ។
បញ្ជាក់ៈ ក្នុងគម្ពីរធម៌ខ្មែរនិយមសរសេរតម្រួតជា បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន, តាមគោលវេយ្យាករណ៍អាចសរសេរបានទាំង ២ យ៉ាង ។
ខែកុម្ភៈ ទី ៤, ២០១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023