គាថាទី១៤

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៤

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវចោរអ្នកទម្លាយនូវកញ្ចប់ទាំងឡាយ ទើបត្រាស់នូវព្រះគាថានេះថា៖

យោ ពាលោ មញ្ញតី ពាល្យំ
បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី
ស វេ ពាលោតិ វុច្ចតិ។

☸️អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះ ម៉្យាងទៀតអ្នកណាជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាលដោយពិត។

☑️ អ្នកមានជំងឹដឹងខ្លួនថាឈឺពេទ្យងាយព្យាបាល
ពេទ្យសួរចេះឆ្លើយតាមឈឺធ្ងន់ស្រាលវិលមុខឈឺក្បាល
ព្យាបាលបានងាយ ។
☑️ តែថាខ្លួនឈឺមិនព្រមបំភ្លឺប្រាប់ពេទ្យទាំងឡាយ
តាមការឈឺចាប់នូវក្នុងរូបកាយធ្វើម្តេចពេទ្យងាយ
នឹងព្យាបាលបាន? ។
☑️ យ៉ាងណាខ្លួនល្ងង់ត្រូវតែស្មោះត្រង់កុំតម្កើងប្រាណ
បន្ទាបខ្លួនចុះឱ្យគេទូន្មានទើបទទួលបាន
ចំណេះវិជ្ជា ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).