គាថាទី៥

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៥

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវ ឆត្តបាណិឧបាសក ទើបត្រាស់នូវព្រះគាថានេះថា៖

យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ អគន្ធកំ
ឯវំ សុភាសិតា វាចា
អផលា ហោតិ អកុព្វតោ ។
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ
ឯវំ សុភាសិតា វាចា
សផលា ហោតិ សុកុព្វតា ។

☸️ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែល​ទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ។
☸️ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរពដូច្នោះឯង។

☑️ អ្នកពោលពាក្យធម៌មិនក្រប៉ុន្មានកម្ររកបានគឺអ្នកហ្មត់ចត់
ប្រព្រឹត្តតាមធម៌ដោយពិតប្រាកដអ្នកបានតែមាត់ពិតមានច្រើនជាង ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).