គាថាទី២

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ២

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវនាង បតិបូជិកា ទើបត្រាស់នូវព្រះគាថានេះថា៖

បុប្ផានិ ហេវ បចិនន្តំ
ព្យាសត្តមនសំ នរំ
អតិត្តំយេវ កាមេសុ
អន្តកោ កុរុតេ វសំ ។

☸️អ្នកធ្វើទីបំផុតគឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឱ្យនៅក្នុងអំណាចរបស់ខ្លួន។

☑️ កង្កែបប្រទះនឹងជន្លេនដីតែងល្មោភលោភឆីភ្លេចក្តីមរណា
ទុកណាជាពស់បើកវែកកម្លាក៏គ្មានស្រវារកផ្លូវរត់គេច ។
☑️ យ៉ាងណាសព្វសត្វជាប់ចិត្តក្នុងកាមជាអ្នករហាមខ្វះខាតជានិច្ច
ព្រោះកាមនាំចិត្តឱ្យវង្វេងភ្លេចច្នេះគ្មានផ្លូវគេចពីមច្ចុឡើយ ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).