គាថាទី១

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវព្រះរាជាព្រះនាម វិឌូឌភៈ ព្រមទាំងបរិវារ ដែលត្រូវស្លាប់ដោយទឹកជំនន់ ទើបត្រាស់នូវព្រះគាថានេះថា៖

បុប្ផានិ ហេវ បចិនន្តំ
ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ
មច្ចុ អាទាយ គច្ឆតិ ។

☸️មច្ចុគឺសេចក្តីស្លាប់ តែងកៀបយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។

☑️ រីពាក្យថាកាមសត្វលោកញៀនញ៉ាមឌិតដាមជាប់ចិត្ត
ទោះបីឋិតក្នុងមាត់មច្ចុពិតតែគ្មានបានគិត
រកផ្លូវរត់ឡើយ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).