គាថាទី១៣

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៣

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវអានន្ទសេដ្ឋី ទើបត្រាស់នូវព្រះគាថានេះថា៖

បុត្តាមត្ថិ ធនមត្ថិឥតិ ពាលោ វិហញ្ញតិ
អត្តា ហិ អត្តនោ នត្ថិកុតោ បុត្តា កុតោ ធនំ។

☸️ជនពាលតែងព្រួយលំបាក ដោយសេចក្តីសម្គាល់ថា កូនទាំងឡាយណារបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមានចំណង់បើកូនទាំងឡាយ នឹងរាប់ថាមាន អំពីណាបានទ្រព្យនឹងរាប់ថា មានអំពីណាបាន។

☑️ អណ្តាតចង្កៀងឆេះឡើងព្រោះប្រេងសម្គាល់ថាផ្សែងរបស់អាត្មា
អណ្តាតចង្កៀងបានត្រឹមសោកាត្បិតផ្សែងសោតណាអណ្តែតចោលប្រាណ ។
☑️ ប្រៀបដូចសត្វលោកវិយោគចិន្តាព្រោះតែគិតថាកូនចៅអញមាន
ឬមួយហួងហែងទ្រព្យដែលខ្លួនបានថាពិតជាមានសារៈខ្លឹមសារ ។
☑️ ដល់ពេលកូនចៅឬទ្រព្យរបស់វិនាសបាត់អស់ចាកចោលអាត្មា
បានត្រឹមវិយោគតក់ស្លក់ចិន្តាត្បិតអីសង្ខារគ្មានអ្នកឃាត់បាន។
☑️ កុំពោលដល់ទៅទ្រព្យឬកូនស្ងួនសូម្បីតែខ្លួនសត្វលោកគ្រប់ប្រាណ
ហាមការឈឺចាស់ស្លាប់ក៏មិនបានសត្វលោកគ្រប់ឋានបានអ្វីខ្លះហើយ?។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).