គាថាទី១៦

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៦

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុ៣០រូប អ្នកនៅក្នុងដែនបាឋេយ្យៈ ទើបត្រាស់នូវព្រះគាថានេះថា៖

មហុត្តម្បិ ចេ វិញ្ញូ
បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ
ជិវ្ហា សូបរសំ យថា ។

☸️វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញសូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័សដូចអណ្តាតដឹងនូវរសសម្ល ។

☑️ ជាតិជាឃ្មុំហើររងំស្វែងបុប្ផា
ជួបកាលណាក៏ស្រវាក្រេបលំអង
យករសជាតិដែលពិសិដ្ឋក្រៃកន្លង
ធ្វើបង្គងពងនិងញាស់រស់កូនស្ងួន ។
☑️ វិញ្ញូជនសុន្ទរ៍គំនិតគិតប្រយោជន៍
មិនបង្ហោចរោចបង្ហិនប្រយោជន៍ខ្លួន
ជួបប្រាជ្ញហើយមិនព្រងើយតែងជួបជួន
មិនធ្វេសខ្លួនក្រេបរសធម៌ល្អបានភ្លាម ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).