គាថាទី៦

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៦

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តបុព្វារាម នាក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវ នាងវិសាខា ទើបត្រាស់នូវព្រះគាថានេះថា៖

យថាបិ បុប្ផរាសិម្ហា
កយិរា មាលាគុឡេ ពហូ
ឯវំ ជាតេន មច្ចេន
កត្តព្វំ កុសលំ ពហុំ ។

☸️មាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឱ្យច្រើនបាន យ៉ាងណាមិញ កុសល ដែលសត្វកើតមកហើយ គួរធ្វើឱ្យច្រើនយ៉ាងនោះ។

☑️ កំណើតជាមនុស្សកើតបានដោយក្រកើតព្រោះកម្មល្អសាងពីអតីត()
បង្កើតឱ្យមានរូបរាងជីវិតបានជាមនុស្សពិតនៅក្នុងលោកា ។
☑️ ជីវិតជាតិនេះចាយបុណ្យបុព្វេហុចផលហូរហែគួរស្កប់ចិន្តា
មិនគួរបណ្តោយខ្លួនតាមតណ្ហាឱ្យធ្ចើអាចារ្យដឹកនាំជីវិត ។
☑️ គួរយកសទ្ធារួមនឹងបញ្ហាជាគ្រូអាចារ្យដឹកនាំជីវិត
បំភ្លឺចិន្តាប្រហារទុច្ចរិតបើធ្លោយគំនិតពិតជាអស់ពូជ ។
() អានថា អៈដិត
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).