គាថាទី៣

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៣

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវ មច្ឆរិយកោសិយសេដ្ឋី ដែលកំណាញ់ស្វិតស្វាញ ទើបត្រាស់នូវព្រះគាថានេះថា៖

យថាបិ ភមរោ បុប្ផំ
វណ្ណគន្ធំ អហេឋយំ
បលេតិ រសមាទាយ
ឯវំ គាមេ មុនី ចរេ ។

☸️ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឱ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញគប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង​។

☑️ បណ្ឌិតអាស្រ័យនឹងបិណ្ឌបាតដូចភមរជាតិក្រេបលំអងផ្កា
មិនឱ្យខូចខាតដល់ដើមសទ្ធាម្ចាស់ទានគ្រប់គ្នាដែលបានជ្រះថ្លា ។
☑️ ដូចឃ្មុំតែងក្រេបយកត្រឹមលំអងមិនឱ្យសៅហ្មងដល់ជាតិបុប្ផា
បណ្ឌិតអាស្រ័យបិណ្ឌបាតណាក៏ខំឧស្សាហ៍ញ៉ាំងគុណឱ្យកើត ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).