គាថាទី១៥

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៥

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវព្រះថេរៈមួយអង្គ ព្រះនាម ឧទាយិ ទើបត្រាស់នូវព្រះគាថានេះថា៖

យាវជីវម្បិ ចេ ពាលោ
បណ្ឌិតំ បយិរុបាសតិ
ន សោ ធម្មំ វិជានាតិ
ទព្វី សូបរសំ យថា ។

☸️មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញសូម្បីអស់មួយជីវិត ក៏ឥតបានដឹងរសធម៌អ្វីឱ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។

☑️ បានរស់ជិតបណ្ឌិតគ្មានគំនិតគិតសង្វាត
គំនិតដូចសត្វត្មាតគិតសង្វាតតែសាកសព ។
☑️ ពាក្យពេចន៍ជាធម៌អាថ៌មិនស្រវាយកជាទ្រព្យ
រស់នៅដូចជាងាប់ព្រោះគ្មានទ្រព្យគឺវិជ្ជា ។
☑️ ដូចវែកក្នុងសម្លទ្រង់ទ្រាយល្អតែកំព្រា
ខ្លួននៅក្នុងអាហារតែឱជាពុំបានដឹង ។
☑️ បើចង់បានប្រយោជន៍កុំដូចខ្មោចត្រូវតែប្រឹង
បណ្ឌិតឱ្យយើងពឹងកុំមិនដឹងដូចជាវែក ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).