ជីវិតនិងឧបសគ្គ

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
🤔ផ្កាឈូកតែងដុះក្នុងបឹងភក់លាយដោយទឹកល្អក់ជាធម្មតា
តែឈូកលូតផុតជលសាក៏ក្លាយជាផ្កាមានរស្មី។
🤔ក្លិនក៏ក្រអូបរូបក៏ល្អមានទាំងកេសរត្របកថ្មី
ទុកណាជាភ្លៀងជោកជាំដីផ្កាឈូករីកថ្មីមិនសើមឡើយ។
🤔រីជាតិជាមនុស្សរស់ក្នុងលោកជាប់ស្ទោកក្នុងភក់ឆ្ងាយពីត្រើយ
លង់ក្នុងកិលេសឥតស្រាកស្បើយកុំនៅកន្តើយប្រឹងឆាប់រ៉ា។
🤔គួរយកតម្រាប់ផ្កាបទុមបឺតផ្តុំជីវជាតិគឺកុសលា
សន្សំកេសរគឺបញ្ញាលូតផុតសង្សារដូចផ្កាឈូក។
ភិក្ខុវជិរប្បញ្ញោ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).