គាថាទី១២

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១២

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវភិក្ខុដែលជាសទ្ធិវិហារិក របស់ព្រះមហាកស្សបៈ ទើបត្រាស់នូវព្រះគាថានេះថា៖

ចរញ្ចេ នាធិគច្ឆេយ្យសេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡ្ហំ កយិរានត្ថិ ពាលេ សហាយតា។

☸️បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តទៅតែម្នាក់ឯង ឱ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហាយតាគុណ() មិនមានក្នុងបុគ្គលពាលឡើយ។

☑️ កាលសេពគប់មិត្តត្រូវគិតឱ្យច្បាស់មិនត្រូវមានះគិតថាមិនថ្វី
បើសេពគប់ពាលរស់ឥតសិរីចិត្តក្តីកាយក្តីត្រូវបាបខ្ចីប្រើ ។
☑️ ត្បិតបុថុជ្ជនដូចដៃដំបៅបើលូកចូលទៅថ្នាំពិសសាកមើល៍
ខ្លួនឯងនឹងបាត់អស់ភាពគ្រាន់បើត្រូវថ្នាំរុករើឱ្យចុកពើតផ្សា ។
☑️ ច្នេះគួរសេពគប់រាប់រកបណ្ឌិតអ្នកមានគំនិតប្រសើរថ្លៃថ្លា
និងមានគុណធម៌ខ្ពស់ជាងអាត្មាយ៉ាងហោចស្មើគ្នាក៏ល្អប្រពៃ។
☑️ បើសិនក្នុងលោកមិនមានមិត្តល្អគួរតែត្រាច់ចរដូចរមាសព្រៃ
បំពេញការងារកសាងស្នាដៃឱ្យមានតម្លៃដោយខ្លួនឯងចុះ។
ភិក្ខុ សាន សុជា Bhikhu San Sochea

(១)- ចូឡសីល, មជ្ឈិមសីល, មហាសីល, កថាវត្ថុ១០, ធុតង្តគុណ១៣, វិបស្សនាគុណ, មគ្គ៤, ជល៤, វិជ្ជា៣, អភិញ្ញា៦ ហៅថា សហាយតាគុណ។

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).