គាថាទី១០

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១០

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវសាវករបស់និគ្រន្ថ ឈ្មោះ គរហទិន្នៈ ទើបត្រាស់នូវព្រះគាថានេះថា៖

យថា សង្ការធានស្មឹឧជ្ឈិតស្មឹ មហាបថេ
បទុមំ តត្ថ ជាយេថសុចិគន្ធំ មនោរមំ
ឯវំ សង្ការភូតេសុអន្ធភូតេ បុថុជ្ជនេ
អតិរោចតិ បញ្ញាយសម្មាសម្ពុទ្ធសាវកោ។

☸️ផ្កាឈូក ទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ បណ្តាជនដែលដូចជាគំនរសម្រាម សាវករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿងកន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ដោយប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង។

☑️ ផ្កាឈូកដែលដុះនៅក្នុងបឹងភក់ឬក្នុងទឹកល្អក់កខ្វក់យ៉ាងណា
តែសម្បូរក្លិនលំអងកេសាជាទីប្រាថ្នានៃជនប្រុសស្រី​ ។
☑️ យ៉ាងណាសាវកអ្នកធ្លាប់កំសត់ត្រកូលទុគ៌តអត់យសសិរី
តែបានចូលបួសក្នុងធម៌វិន័យដូចកើតជាថ្មីផុតក្តីសៅហ្មង ។
☑️ ថ្លៃថ្លាដោយគុណគឺសីលសិក្ខានិងមគ្គផលាប្រសើរកន្លង
ព្រោះបានលះបង់អស់ក្តីសៅហ្មងដែលមានទំនងដូចជាបឹងភក់ ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).