គាថាទី៧

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៧

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ដោះស្រាយនូវប្រស្នារបស់ ព្រះអានន្ទ ទើបត្រាស់នូវព្រះគាថានេះថា៖

ន បុប្ផគន្ធោ បដិវាតមេតិ
ន ចន្ទនំ តគរមល្លិកា វា
សតញ្ចា គន្ធោ បដិវាតមេតិ
សព្វា ទិសា សប្បុរិសោ បវាយតិ ។
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកឹ
ឯតេសំ គន្ឋជាតានំ សីលគន្ធោ អនុត្តរោ ។

☸️ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយបានគ្រប់ទិស។
☸️ក្លិននៃសីល ជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។

☑️ រីអស់ជាតិក្លិនបុប្ផាទាំងឡាយទោះក្រអូបសាយបានឆ្ងាយយ៉ាងណា
ផ្សាយទៅបានត្រឹមបណ្តោយវាតាតែផ្សាយគន្ធាច្រាសខ្យល់មិនបាន ។
☑️ ចំណែកឯសីលនៃពួកបណ្ឌិតដែលលោកប្រព្រឹត្តឥតក្តីធ្វេសប្រាណ
ផ្សាយក្លិនក្រអូបទៅសព្វទីឋានច្រាសខ្យល់ក៏បានគ្មានទើសទាក់អ្វី ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).