គាថាទី ៦ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តបុព្វារាម នាក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវ នាងវិសាខា ទើបត្រាស់នូវព្រះគាថានេះថា៖
យថាបិ បុប្ផរាសិម្ហា |
កយិរា មាលាគុឡេ ពហូ |
ឯវំ ជាតេន មច្ចេន |
កត្តព្វំ កុសលំ ពហុំ ។ |
☸️មាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឱ្យច្រើនបាន យ៉ាងណាមិញ កុសល ដែលសត្វកើតមកហើយ គួរធ្វើឱ្យច្រើនយ៉ាងនោះ។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ កំណើតជាមនុស្សកើតបានដោយក្រ កើតព្រោះកម្មល្អសាងពីអតីត(១) បង្កើតឱ្យមានរូបរាងជីវិត បានជាមនុស្សពិតនៅក្នុងលោកា ។ ☑️ ជីវិតជាតិនេះចាយបុណ្យបុព្វេ ហុចផលហូរហែគួរស្កប់ចិន្តា មិនគួរបណ្តោយខ្លួនតាមតណ្ហា ឱ្យធ្ចើអាចារ្យដឹកនាំជីវិត ។ ☑️ គួរយកសទ្ធារួមនឹងបញ្ហា ជាគ្រូអាចារ្យដឹកនាំជីវិត បំភ្លឺចិន្តាប្រហារទុច្ចរិត បើធ្លោយគំនិតពិតជាអស់ពូជ ។ (១) អានថា អៈដិត
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
Facebook Comments