វិមោក្ខ ៣

ខ្ញុំបានបង្ហោះគោលធម៌ស្ដីអំពីសមាធិដែលកើតអំពីសមថភាវនា និងសមាធិដែលកើតអំពីវិបស្សនាភាវនា ជូនប្រិយមិត្តសម្រាប់សិក្សារួចហើយ ខ្ញុំយល់ថាយើងត្រូវសិក្សាឱ្យយល់គោលធម៌ ដែលលោកសម្ដែងអំពីផលនៃការបដិបត្តិវិបស្សនាផងដែរ ផលដែលជាគោលដៅនៃការបដិបត្តិវិបស្សនា គឺឥស្សរភាពការរួចផុតពីកិលេស ។ ក្នុងការបដិបត្តិវិបស្សនា ផលដែលត្រឹមត្រូវគឺការឃើញត្រៃលក្ខណ៍នៃរូបនាម គឺឃើញអនិច្ចំ ទុក្ខំ អនត្តា នៃរូបនាម លោកហៅអាការរួចផុតនោះៗ តាមទំនោររបស់អ្នកបដិបត្តិវិបស្សនា ឧ. បើអ្នកបដិបត្តិធ្ងន់ទៅលើការឃើញអនត្តានៃរូបនាមជាងលក្ខណៈពីរទៀត លោកហៅការរួចផុតនោះថា សុញ្ញតវិមោក្ខ…

សមាធិ ៣

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration) ១. ខណិកសមាធិ (សមាធិជាខណៈៗ – Khaṇika-samādhi: momentary concentration) ២. ឧបចារសមាធិ (សមាធិជិតនឹងស៊ប់ – Upacāra-samādhi:…

និមិត្ត ៣

នៅក្នុងសេចក្ដីអធិប្បាយឈាន យើងបានឃើញពាក្យថា “សម្លឹងបដិភាគនិមិត្ត” ក្នុងឈាននីមួយៗ ជារឿយៗ ព្រមទាំងពាក្យដទៃទៀត ការសិក្សាពុទ្ធសាសនធម៌ បើយើងចេះយល់ពាក្យទាំងអស់នោះ ឬមានជាទិន្នន័យនៅក្នុងចិត្ត នឹងធ្វើឱ្យយល់រឿងដែលគេអធិប្បាយបានល្អឡើង ហេតុដូច្នេះ ពុទ្ធសាសនិកគប្បីស្វែងយល់ពាក្យណាដែលមិនបានយល់ សង្ស័យថាវាគឺជាអ្វី បើពុំនោះទេ នឹងមិនអាចយល់បានងាយឡើយ ។ បដិភាគនិមិត្តនោះ តើដូចម្ដេចដែរ? សូមអញ្ជើញសិក្សាស្វែងយល់ “គោលធម៌”…

ឈាន ២, ៤, ៥, ៨

គោលធម៌ស្ដីអំពីឈានផ្សេងៗ ដែលមានសម្ដែងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា គួរសិក្សាដើម្បីឱ្យយល់ភាពផ្សេងគ្នា និងឱ្យយល់ថា ឈានមួយណាបានដល់ឈានប្រភេទណាជាដើម ខ្ញុំនឹងសរសេរឱ្យខ្លីបំផុតដើម្បីកុំឱ្យកើតការយល់ច្របូកច្របល់ ។——————————-ឈាន ២ (ការសម្លឹង, ការសម្លឹងពិចារណាដោយចិត្តដែលជាសមាធិផ្ដោតចំពោះ – Jhāna: meditation; scrutiny; examination)១. អារម្មណូបនិជ្ឈាន (ការសម្លឹងអារម្មណ៍ បានដល់សមាបត្តិ ៨ គឺ…

កាម ២, កាមគុណ ៥

កាម ២ (សេចក្ដីពេញចិត្ត, ចំណង់, សេចក្ដីប្រាថ្នា, ធម្មជាតិដែលជាទីពេញចិត្តជាទីប្រាថ្នា – Kāma: sensuality)   ១. កិលេសកាម (កិលេសដែលធ្វើឱ្យពេញចិត្ត, ចំណង់ដែលជាតួកិលេស – Kilesa-kāma: subjective sensuality) ២. វត្ថុកាម…

សង្ខារ ៣

សង្ខារ ៣ (សភាពដែលតាក់តែង – Saṅkhāra: formation; determination; function) ១. កាយសង្ខារ (សភាពដែលតាក់តែងកាយ បានដល់ខ្យល់អស្សាសៈ បស្សាសៈ គឺខ្យល់ដង្ហើមចេញចូល – Kāya-saṅkhāra: bodily formation; bodily function)…

ត្រៃសិក្ខា

សិក្ខា ៣ ឬត្រៃសិក្ខា (ខដែលនឹងត្រូវសិក្សា, ខបដិបត្តិដែលជាគោលសម្រាប់សិក្សា គឺហ្វឹកហាត់អប់រំកាយ វាចា ចិត្ត និងបញ្ញា ឱ្យរឹតតែប្រសើរឡើង រហូតដល់សម្រេចចំណុចកំពូលគឺព្រះនិព្វាន – Sikkhā: the Threefold Training) ១. អធិសីលសិក្ខា (សិក្ខាគឺសីលដ៏ក្រៃលែង, ខបដិបត្តិសម្រាប់ហ្វឹកហាត់អប់រំផ្នែកការប្រព្រឹត្តិយ៉ាងខ្ពស់…