បណ្តាំក្រមង៉ុយ ខ្ញុំសូមបង្គំព្រះសម្មា សម្ពុទ្ធណាៗក្នុងភពត្រៃ ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ នមស្ការគោរពរំឭកគុណ។ ព្រះចមចក្រពង្សវង្សមុនីនាថ កំពូលផុតជាតិជាងមហាជន សោយរាជសម្បត្តិសម្បើមបុណ្យ សម្បូណ៌លើសលន់លុបលោកា។ លោកិយដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់។ ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ ប្រមាណសែនអង្គក្បុងភទ្ទកប្ប ព្រះអង្គបានទ្រង់ត្រាស់ប្រញប្ដិ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។ ចែកចេញជាកងសិក្ខាបទ កំណត់ពីររយម្ភៃប្រាំពិល(ប្រាំពីរ) មិនឱ្យមានមោះម៉ងមន្ទិល…
Category: ឯកសារប្រវតិ្ត
ប្រាសាទសំបូរព្រៃគុក
+.ទីតាំងភូមិសាស្រ្ត ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។ +.ប្រវត្តិនៃការកសាងប្រាសាទសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា…
លោកសង្ឃខ្មែរ
កំណត់របស់អ្នកបកប្រែ៖ ខ្ញុំបានបកប្រែអត្ថបទនេះឡើង ដើម្បីបង្ហាញដល់អ្នកអានជាតិយើងថា តើលោកហ្វ្រង់ស្វា ម៉ារទីនី, អ្នកប្រាជ្ញបារាំងម្នាក់ បានមើលឃើញលោកសង្ឃ និងសង្គមខ្មែរ ដោយទស្សនៈបែបណា ។ ខ្ញុំចង់លើកយកទស្សនៈនោះមក ដើម្បីលាតត្រដាងអោយអ្នកអានខ្មែរយើង បានយល់ដឹងពីតម្លៃវប្បធម៌របស់សង្គមផងខ្លួន ។ ជាការពិត មានសេចក្ដីរៀបរាប់ខ្លះនៅក្នុងអត្ថបទបកប្រែនេះ ពុំបានសមស្របទៅនឹងការយល់ដឹងជាក់ស្ដែងរបស់សង្គមយើង ឬក៏ពុំក្បោះក្បាយ អស់សេចក្ដីទេ ឧទាហរណ៍ដូចជាក្នុងចំណុចរៀបរាប់អំពីការបួស ជាដើម ។ ប៉ុន្តែ…
ព្រះពុទ្ធទាំង ៥ ព្រះអង្គ
ប្រវត្តិសង្ខេប នៃ ព្រះពុទ្ធទាំង ៥ ព្រះអង្គ(ដែលបានត្រាស់ដឹង ក្នុងភទ្ទកប្បយេីងនេះ) នៅក្នុងគំនូររូបព្រះពុទ្ធទាំង ៥ ព្រះអង្គ ដែលបានត្រាស់ដឹង នៅក្នុងភទ្ទកប្បយេីងនេះ គេឃេីញរូបនៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធេា គេគូររូបមាន់, ព្រះពុទ្ធទ្រង់ព្រះនាម កេានាគមនេា គេគូររូបនាគរាជ, ព្រះពុទ្ធទ្រង់ព្រះនាម កស្សបេា គេគូររូបអណ្តេីក,…
ទេពធីតាសង្ក្រាន្តទាំង៧អង្គ មានព្រះនាមអ្វីខ្លះ?
☸️ ដើម្បីឈ្វេងយល់អំពីព្រះនាមទេពធីតាសង្ក្រាន្តទាំង៧អង្គនេះ ជាដំបូងគេក៏ត្រូវឈ្វេងយល់នូវពាក្យថា សង្ក្រាន្តនេះជាមុនសិន។ ពាក្យថា សង្ក្រាន្ត មកពីភាសាសំស្រ្កឹត សំក្រាន្តិ មានន័យថា ជាពេលដែលព្រះអាទិត្យ ចូលកាន់រាសី វេលាចូលឆ្នាំថ្មី គឺត្រង់ពេលចែកឆ្នាំ ក្នុងរយៈពេល៣៦៥ថ្ងៃ។ ☸️ ទេពធីតាទាំង៧អង្គ ដែលត្រូវចុះមកផ្លាស់វេនសង្ក្រាន្តគ្នារៀងរាល់មួយឆ្នាំម្តងនេះ គឺជាបុត្រីកបិលមហាព្រហ្ម។ ទេពធីតាត្រូវចុះមកតាមលំដាប់ដោយ ហើយប្រសិនបើសង្ក្រាន្តត្រូវនឹង៖…
ព្រះបាទជ័យវរ្ម័នទី៧ ឬ មហានគរទី៣
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្រព្រះបាទធរនិន្រ្ទវរ្ម័នទី២ ព្រះអង្គបានសំងំរស់នៅដោយគ្មានធ្វើ ឬបញ្ចេញសកម្មភាពអ្វីទាំងអស់ ក្នុងរាជ្យព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន។ សិលាចារឹកខ្មែរនៅប្រាសាទភិមានអាកាស បានសរសេរចារទុកមកថា «ព្រះអង្គរង់ចាំឱកាសល្អដើម្បីចេញមកស្រោចស្រង់ផែនដី ដែលពោរពេញទៅដោយបាបកម្ម»។ ការអត់ធ្មត់ ព្យាយាមតស៊ូ រង់ចាំរបស់ព្រះបាទជ័យវរ្ម័នទី៧ មានរយៈពេលដល់ទៅ១៧ឆ្នាំ។ ១. ចលនាតស៊ូរំដោះជាតិកាលបើបានដឹងថា ស្ដេចជ្រែករាជអស់ព្រះជន្ម ព្រះបាទជ័យវរ្ម័នក៏ចេញមុខប្រមែប្រមូល បំបះបំបោរប្រជានុរាស្រ្ដ រៀបចំចលនាតស៊ូ ដើម្បីរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃខ្មាំង…
នំបញ្ចុក ដោយ សួង សុខរ៉ូ
ខ្មែរណាក៏ស្គាល់ដែរអ្វីដែលហៅថា «នំបញ្ចុក» នោះ ដ្បិតជាចំណីដែលយើងអាចបរិភោគឲ្យឆ្អែតជំនួសបាយបាន ហើយដែលយើងអាចរកបានសឹងគ្រប់ទីកន្លែង ជាពិសេសនៅតាមផ្សារលក់ដូរ។ ទោះជាគេបរិភោគនំបញ្ចុកជាទូទៅក្តី ក៏គេមិនដែលទុកថាជាអាហារប្រចាំថ្ងៃទេ។ បើនិយាយពីនៅជនបទផង ឱកាសដែលគេនិយមទទួលទាននំបញ្ចុកច្រើនតែជាពេលដែលមានបុណ្យទាន។ នៅទីនេះខ្ញុំសូមបរិយាយត្រួសៗអំពីរៀបធ្វើនំបញ្ចុកដែលខ្ញុំបានឃើញនៅភូមិបង្កោង ក្នុងថ្ងៃបុណ្យ «ឡើងមាឃ» ដែល គេធ្វើនៅថ្ងៃ៣កើតខែមាឃ។ ចំពោះអត្ថន័យទូទៅនៃបុណ្យឡើងមាឃនោះ សូមអានអត្ថបទក្នុងជំពូក២ លេខរៀងទី៥១។ សូមបញ្ជាក់ថាភូមិបង្កោងនោះអាចចាត់ចូលថាជាករណីពិសេសក្នុងចំណោមភូមិនៅផ្នែកខាងកើតនៃតំបន់អង្គរ ដ្បិតភូមិនេះមានត្រពាំងមួយហៅថា…