ជីវិត

🤔រូបកាយខ្ញុំនេះណា ញាតិវង្សានៅរាប់អាន ព្រោះនៅមានវិញ្ញាណ ទើបមិនមានអ្នកណាខ្លាច។ 🤔គ្រាន់តែដាច់ខ្យល់ភឹង រលត់ឈឹងអស់អំណាច តែត្រូវគេភ័យខ្លាច មិនអាចទុកនៅគេហា។ 🤔គេចោលនៅទីព្រៃ ដាច់អាល័យគ្មានរក្សា ឬដុតក្នុងប៉ាឆា ឱ! អនិច្ចារូបខ្ញុំអើយ !!!។ ភិក្ខុវជិរប្បញ្ញោ សាន សុជា Bhikhu San Sochea…

ជីវិតនិងឧបសគ្គ

🤔ផ្កាឈូកតែងដុះក្នុងបឹងភក់ លាយដោយទឹកល្អក់ជាធម្មតា តែឈូកលូតផុតជលសា ក៏ក្លាយជាផ្កាមានរស្មី។ 🤔ក្លិនក៏ក្រអូបរូបក៏ល្អ មានទាំងកេសរត្របកថ្មី ទុកណាជាភ្លៀងជោកជាំដី ផ្កាឈូករីកថ្មីមិនសើមឡើយ។ 🤔រីជាតិជាមនុស្សរស់ក្នុងលោក ជាប់ស្ទោកក្នុងភក់ឆ្ងាយពីត្រើយ លង់ក្នុងកិលេសឥតស្រាកស្បើយ កុំនៅកន្តើយប្រឹងឆាប់រ៉ា។ 🤔គួរយកតម្រាប់ផ្កាបទុម បឺតផ្តុំជីវជាតិគឺកុសលា សន្សំកេសរគឺបញ្ញា លូតផុតសង្សារដូចផ្កាឈូក។ ភិក្ខុវជិរប្បញ្ញោ សាន សុជា Bhikhu…

ឈ្មោះអ្នកអត់សីល

ឈ្មោះអ្នកអត់សីល អ្នកសម្លាប់សត្វ មាននាមប្រាកដ ជាឃាតករ ព្រោះតែងបៀតបៀន ឱ្យសត្វវឹកវរ ដោយខ្លួនឥតធម៌ មេត្តាប្រណី ។ អ្នកលួចទ្រព្យគេ បន្លំវៀចវេរ ដោយពាក្យសំដី ឬមួយដោយកាយ គំនិតអប្រិយ អ្នកនោះឯងនៃ ជាចោរប្រាកដ ។ អ្នកខុសក្នុងកាម នឹងប្រាកដនាម ថាអ្នកផិតក្បត់…