ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ —————————– ក្នុងសេចក្ដីព្យាយាមស្វែងរកខ្លឹមសារ ឬសច្ចធម៌ ឬច្បាប់ធម្មជាតិនេះ ផ្នែកទស្សនវិជ្ជានិងផ្នែកវិទ្យាសាស្ដ្រ មនុស្សបានអាស្រ័យសមត្ថភាពរបស់សតិបញ្ញានៃខ្លួន ក្នុងការគិតប្រកបដោយហេតុផលដូចគ្នា ដោយវិទ្យាសាស្ដ្រសង្កត់ទៅលើការពិសោធន៍និងសង្កេតការណ៍ ក្នុងការរួបរួមទិន្នន័យ ដើម្បីធ្វើការវិភាគមុននឹងបង្កើតសម្មតិកម្ម(hypothesis) និងក្នុងការអង្កេតពិនិត្យសម្មតិកម្មឬទ្រឹស្ដី(theory) ដែលជាការប៉ាន់ស្មានថា ច្បាប់ធម្មជាតិក្នុងរឿងនោះៗ តើដូចម្ដេច? ជ្រុងជ្រោយនេះអាចចាត់ថា វិទ្យាសាស្ដ្រជាទស្សនវិជ្ជាប្រភេទបដិបត្តិការ…

វិថីចិត្ត (២)

វិថីចិត្ត (២) ១- ពេលទទួលដឹងអារម្មណ៍នីមួយៗ តើចិត្ដមួយដួងៗដែលកើតឡើងទទួលអារម្មណ៍នោះ មានដំណើរការយ៉ាងណាដែរ? ២- ការទទួលផលកម្ម(កម្មវិបាក)ដែលជាសកម្មភាពនៃកាយ-វាចា-ចិត្ត ដែលបានប្រព្រឹត្តកន្លងរួចទៅហើយនោះនៅកន្លែងណា? ៣- ចិត្ដសេពសោយបុណ្យ-បាបកើតឡើងនិងបង្កប់ជាប់ជាមួយយើងទុកនៅត្រង់ណា? ការសិក្សាស្វែងយល់អំពីវិថីចិត្តនឹង ១- ជួយឱ្យយល់អំពីតួជីវិតមនុស្សសត្វកាន់តែស៊ីជម្រៅ ២- ជួយឱ្យយល់រឿងផលនៃកម្មកាន់តែច្បាស់ឡើង ៣- ជួយបង្កើនបញ្ញា ៤- ជួយបង្កើនសទ្ធាទៅលើគោលការណ៍ពុទ្ធធម៌…

លោកសន្មតិបញ្ញតិ

លោកសន្មតិបញ្ញតិ ខណៈដែលបុគ្គលនៅក្នុងសភាពភ្ញាក់(មិនដេកលក់) អារម្មណ៍ផ្សេងៗ នឹងឆ្លាស់គ្នាស្រចូលមកកាន់វិថីរបស់ចិត្ត ដែលកើតឆ្លាស់គ្នានឹងក្បួនភវង្គចិត្តយ៉ាងរហ័សរហូតដល់បុគ្គលនោះមិនដឹងខ្លួនថា កាលដែលចិត្តផុតវិថីនោះមានភវង្គចិត្តកើតខាន់ជាប្រក្រតី ។ ល្បឿនរហ័សរហួនក្រៃពេករបស់ចិត្តនិងវិថីចិត្តកើតឆ្លាស់គ្នានឹងភវង្គចិត្តដែលពិចារណាអារម្មណ៍ផ្សេងៗ តាមលំដាប់លំដោយនោះ បង្ហាញឱ្យឃើញថា សូម្បីតែក្នុងបាតុភូត(phenomen)ដែលគិតថាសែនធម្មតាសាមញ្ញបំផុតរបស់ជីវិត ដូចជា ខណៈបើកភ្នែកឡើងមើលឃើញភ្លើងទៀនមួយស្រពិចភ្នែកនោះ ដោយពិតវាជាដំណើរការរបស់ធម្មជាតិដែលល្អិតនិងស្មុគស្មាញ(complicate)ក្រៃពេកណាស់ ។ ការវិភាគដូច្នេះ មានផលដែលគួរឱ្យបកក្រោយសាឡើងវិញនូវភាពត្រឹមត្រូវជាក់លាក់នៃប្រព័ន្ធចំណេះជាច្រើន ដែលបានមកអំពីសេចក្ដីព្យាយាមសិក្សាស្វែងយល់លក្ខណៈធម្មជាតិនៃលោកនិងជីវិត ដោយការវិភាគទិន្នន័យអំពីសង្កេតការណ៍ដែលមិនបានចូលទៅដឹងយន្តការ(mechanism)ដ៏ល្អិតស្មុគស្មាញរបស់ចិត្តជាមុន បណ្ដាទិន្នន័យអស់ទាំងនោះ…

សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(គ្រាទី១)

សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(១) សិក្សាស្វែងយល់សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងជីវិតប្រចាំថ្ងៃ តាមគោលការណ៍អភិធម្ម អ្នកដែលយល់រឿងវិថីចិត្តតាមបញ្ចទ្វារនិងមនោទ្វារ នឹងអានយល់ប្រធានបទនេះដោយងាយ ។ ——————— ភាពយន្ដជាផលិតផលរបស់បច្ចេកវិទ្យា(technology) គួបផ្សំជាមួយនឹងសមត្ថភាពសាងសិល្បៈការសម្ដែងរបស់មនុស្ស ការចូលទៅសម្រាកទទួលនន្ទនាការក្នុងរោងភាពយន្ដ ជាព្រឹត្តិកម្មធម្មតាសាមញ្ញរបស់អ្នកផងទាំងឡាយក្នុងបច្ចុប្បន្នសម័យ ។ កាលបើសិក្សាវិភាគដើម្បីស្វែងយល់ដំណើរការប្រ​ព្រឹត្តទៅរបស់ចិត្តខ្លួនឯងក្នុងខណៈនោះ នឹងជួយឱ្យយល់រឿងបាតុភូតនៃលោកនិងជីវិតបានច្បាស់លាស់ឡើង។ យើងចូលទៅអង្គុយចោលក្រសែចក្ខុទៅលើផ្ទាំងសំពត់សធំទូលាយដែលសោះសូន្យទទេ ពេលភ្លើងរលត់ងងឹតហើយ មានដើមពន្លឺអំពីឧបករណ៍បញ្ចាំង ឆ្លុះបញ្ចាំងរំលងក្បាលរបស់យើងទៅធ្លាក់លើស្គ្រីន(អេក្រង់) ប្រព័ន្ធទស្សនសាស្ដ្ររបស់ម៉ាស៊ីនបញ្ចាំងត្រូវបានរៀបចំទុក ដើម្បីបញ្ចាំងរូបភាពដែលថតនិងលាងទុកជាហ្វីលទៅធ្លាក់លើស្គ្រីនមួយស៊ុមឬមួយរូបម្ដងៗ…

រូបក្ខន្ធ ២៨

រូបក្ខន្ធ ២៨ (មហាភូតរូប ៤ + ឧបាទាយរូប ២៤) – មហាភូតរូប ៤ (បឋវី អាបោ តេជោ វាយោ) បានដល់រូបដែលធំប្រាកដច្បាស់ (ឧបាទិន្នានុបាទិន្នសន្ដានេសុ សលក្ខណតោ សសម្ភារតោ ច មហន្តានិ…

សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(២)

សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(២) សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នា ចូលរោងកុនមើលសន្មតិនិងបរមត្ថ ការយកអ្វីមួយដែលអ្នកអានមានបទពិសោធដោយផ្ទាល់មកជាឧបករណ៍ នឹងងាយឱ្យអ្នកអានយល់បានល្អឡើង សង្ឃឹមថាប្រិយមិត្តនឹងឃើញរូបភាពច្បាស់ឡើង ។ ——————— ខណៈដែលយើងកំពុងទទួលនន្ទនាការសប្បាយរីករាយក្នុងលោកមាយាលើស្គ្រីនភាពយន្តនោះ ជាខណៈដែលយើងភ្លេចនិងវង្វេងខ្វះសតិរលឹកដឹងថា តាមពិតយើងកំពុងអង្គុយមើលផ្ទាំងស្គ្រីនទទេដែលមានតែភាពចម្រុះពណ៌ពន្លឺភ្លឺងងឹតផ្លាស់ផ្ដូរមួយរយៈៗ ប៉ុណ្ណោះឯង យើងក៏ព្រមនឹងខ្វះសតិអស់ពេលប្រមាណ ២ ម៉ោងយ៉ាងពេញចិត្ត ព្រោះយើងបានចាយលុយបង់ថ្លៃចូលទៅអង្គុយមើល ក៏ដើម្បីបណ្ដោយអារម្មណ៍ឱ្យឈានចូលទៅកាន់លោកមាយានោះ ដើម្បីទទួលនន្ទនាការ(entertainment) ។ ក្នុងរយៈពេលនោះ…

រូបក្ខន្ធ ២/២៨

រូបក្ខន្ធ ២/២៨ – មហាភូតរូប ៤ (បឋវី អាបោ តេជោ វាយោ) បានដល់រូបដែលជាធំ-ប្រាកដច្បាស់ (ឧបាទិន្នានុបាទិន្នសន្ដានេសុ សលក្ខណតោ សសម្ភារតោ ច មហន្តានិ ហុត្វា ភវន្ដិ បាតុភវន្តីតិ មហាភូតានិ =…

រូបក្ខន្ធ ៣/​២៨

រូបក្ខន្ធ ៣/២៨ ៣. តេជោធាតុ បានដល់ធាតុភ្លើង ដែលមានលក្ខណៈក្ដៅឬត្រជាក់ មានលក្ខណាទិចតុក្កៈ គឺ ឧណ្ហត្តលក្ខណា មានភាពក្ដៅជាលក្ខណៈ (សំដៅយកត្រជាក់រួមផង ព្រោះត្រជាក់ក៏គឺភាពក្ដៅថយចុះនោះឯង, លក្ខណៈក្ដៅហៅថា ឧណ្ហតេជោ, លក្ខណៈត្រជាក់ហៅថា សីតតេជា) បរិបាចនរសា មានការដុតរោលសហជាតរូបជាកិច្ច មទ្ទវានុប្បាទនបច្ចុប្បដ្ឋានា មានការបន្ថែមភាពទនដល់សហជាតរូបជាផលប្រាកដ…