ចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់

​ប្រយោជន៍​ទៅ​ផ្សេង ៗ ក៏​មាន​ដូច​និទាន​ពី​មនុស្ស​ម្នាក់​គេ​ហោ​ថា ចៅ​ពាល​ត្បាល់​ក្ដឿង មាន​ជា​រឿង​ត​មក​ថា​កាល​នោះ មាន​មនុស្ស​ស្រី​ម្នាក់ តាំង​លំនៅ ៗ ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ​តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជា​មួយ​នឹង​បង​ប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា​ចួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដង ៗ កើត​រីង​រៃ​ស្គម​លឿង​លុះ​នៅ​យូរ​បន្តិច​មក មាន​មនុស្ស​ម្នាក់​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឱកាស…

រឿង​ស្ដេច​ព្រាប​និង​បរិវារ

មាន​ស្ដេច​ព្រាប ១ នាំ​បរិវារ​ទៅ​រក​ស៊ី​នៅ​ទី​វាល​ស្រែ បាន​ឃើញ​លប់ ដែល​នាយ​ព្រាន​ដាក់​ហើយ បាចសាច​ស្រូវ​អង្ករ​ជា​នុយ ពួក​ព្រាប​ជា​បរិវារ​ទាំង​ឡាយ​ឃើញ​នុយ​ដូច្នោះ គិត​នាំ​គ្នា​នឹង​ចុះ​ស៊ី ។ ឯ​ស្ដេច​ព្រាប​គិត​ថា ស្រូវ​អង្ករ​នេះ ជា​របស់​រក​បាន​ដោយ​ក្រ ចុះ​ហេតុ​ម្ដេច ក៏​មនុស្ស​យក​មក​បាចសាច​ចោល​រាយ​ពាស​ដូច្នេះ ទំនង​ជា​នុយ​បញ្ឆោត ឲ្យ​ពួក​ព្រាប​ចុះ​ស៊ី ហើយ​គេ​នឹង​វាត់​ចាប់​ដោយ​លប់​នេះ​ឯង​ជា​ប្រាកដ ស្ដេច​ព្រាប​គិត​ដូច្នោះ​ហើយ ទើប​ពោល​ហាម​ព្រាប​ជា​បរិវារ មិន​ឲ្យ​ចុះ​ស៊ី​ស្រូវ​នោះ​ឡើយ…

ព្រេង​ទាក់ទង​នឹង​ទំនៀម​ពូន​ភ្នំ​ស្រូវ

ពិធី​ពូន​ភ្នំ​ស្រូវ គេ​ច្រើន​ធ្វើ​នៅ​ខែ​មាឃ-ផល្គុន ឬ ដើម​ខែ​ចែត្រ គឺ​នៅ​ពេល​ផុត​រដូវ​ច្រូត​កាត់ ។ អ្នក​ស្រុក នាំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បម្រុង​ចតុប្បច្ច័យ​សម្រាប់​ព្រះ​សង្ឃ គឺ​គេ​នាំ​គ្នា​ចំណាយ​ផល​ដែល​ធ្វើ​បាន​នោះ ម្នាក់​បន្តិច​ៗ ប្រមូល​គ្នា​យក​ទី​វេរ​ចំពោះ​ព្រះ​សង្ឃ ។ ពិធី​ពូន​ភ្នំ​ស្រូវ​នេះ គេ​ច្រើន​តែ​និយម​ធ្វើ​នៅ​ក្នុង​វត្ត ខាង​មុខ​ព្រះ​វិហារ ។ ពេល​ខ្លះ គេ​ធ្វើ ៣…