រឿង ក្រុង​ភ្នំពេញ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ២៧ – ៣៦ ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។…

រឿងព្រេង នាងនាយចង្ក្រាន

កាលណោះ មានមហាសេដ្ឋីម្នាក់ពោះម៉ាយ បានរៀបការជាលើកទីពីរជាមួយនឹងស្រីម្នាក់ដ៏ល្អឯកធ្វើជាភរិយា ។ នាងនោះមានកូនស្រីពីរនាក់មានមុខដូចគ្នាបេះបិទ ។ ចំណែកលោកសេដ្ឋីមានកូនស្រីដើមម្នាក់ ដែលមានលក្ខណៈសុភាពរាបសារ ហើយស្រឡាញ់ម្ដាយចុងដូចជាម្ដាយខ្លួនបង្កើត ។ ប៉ុន្តែ នាងម្ដាយចុងដែលជាអសប្បុរស ក៏តែងច្រណែនធ្វើបាបនាងកូនដើមជាអនេក ។ ហើយបានដាក់កម្រិតឲ្យបំពេញមុខការគ្រប់ជំពូកនៅក្នុងផ្ទះ គឺឲ្យជូតក្ដារ លាងចាន បោកអ៊ុតខោអាវ ជូតសំអាតបន្ទាប់ខ្លួន និងកូនសំណព្វទាំងពីរ…

ព្រេង​ទាក់ទង​នឹង​មនុស្ស​ស្លាប់​ថ្មីៗ

កាល​បើ​មាន​បុគ្គល​ថ្មី​ៗ ស្លាប់​លើ​ផ្ទះ អាចារ្យ​យោគី ត្រូវ​រក​ទឹក​មួយ​ក្អម​តូច និង​ថ្ម​មួយ​ដុំ​តូច ហើយ​អុជ​ធូប ៣ សរសៃ យក​ទៅ​ដាក់​ចុង​ជើង​បុគ្គល រួច​ធ្វើ​ឧបកិច្ច​ការពារ កុំ​ឲ្យ​អសុរកាយ​វា​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន ។ បើ​មិន​ធ្វើ​ដូច្នេះ​ទេ កាល​ណា មាន​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង​បុគ្គល​នោះ អសុរកាយ នឹង​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន​ពុំ​ខាន ។ តែ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ព័ទ្ធ​សីមា…