លោក​គ្រូ​ចៅ​អធិការ​និង​សិស្ស​ពីរ​នាក់

ដកស្រង់ចេញពី គតិលោកភាគទី៥ មាន​លោក​សង្ឃ​អង្គ ១ ជា​ចៅអធិការ នាំ​ក្មេង​ពីរ​នាក់​ជា​កូន​សិស្ស​ចេញ​ចាក​អារាម​ទៅ​ព្រៃ ដើម្បី​នឹង​ទិញ​ឈើ​ធ្វើ​កុដិ កូន​សិស្ស​ក៏​ស្ពាយ​កញ្ចប់​ចង្ហាន់​យក​ទៅ ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់។ លុះ​ទៅ​ដល់​ត្រពាំង ១ មាន​ទឹក​ដ៏​ថ្លា​ស្អាត មាន​រុក្ខជាតិ​ដុះ​ជិត​ជុំ ម្លប់​ត្រសុំ​សប្បាយ ជួន​ពេល​ថ្ងៃ​ត្រង់ លោក​សង្ឃ​នោះ ចូល​ឈប់​ប្រារព្ធ​នឹង​ឆាន់​បាយ ទើប​ក្មេង​ទាំង ២ នាក់…

ទំនៀម​ដាក់​ប្រាក់​កាក់​ក្នុង​មាត់​បុគ្គល​ស្លាប់

មាន​រឿង​បុរាណ​ដំណាល​ត​ៗ គ្នា​មក​ថា មាន​បុរស​ម្នាក់ នៅ​ជា​មួយ​នឹង​ប្រពន្ធ តាំង​ពី​ក្មេង​ដល់​ចាស់ ខំ​រក​ស៊ី​បាន​មាស​មួយ​បាទ តែ​គ្មាន​កូន​សោះ ។ ប្ដី​ប្រពន្ធ​នេះ​ផ្ដាំ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “បើ​អ្នក​ណា​ស្លាប់​មុន ត្រូវ​យក​មាស​នេះ​ដាក់​មាត់​អ្នក​នោះ” ។ ចំណេរ​ត​មក​មិន​យូរ​ប៉ុន្មាន ប្ដី​ស្លាប់​មុន​ទៅ ។ ប្រពន្ធ ក៏​យក​មាស​នោះ​ដាក់​ក្នុង​មាត់​ប្ដី ហើយ​យក​ខ្មោច​ប្ដី​ទៅ​បូជា ។ ភ្លើង​ឆេះ​រលាយ​មាស​នោះ​អស់…

រឿង ដើមភ្លៅនាង

គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ។ ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយ…

រឿង ភ្នំ​នាង​កង្រី (នៅ​ខេត្ត​កំពង់ឆ្នាំង)

នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ភ្នំ ១ ខ្ពស់ ជាង​គេ មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដូច​មនុស្ស​ដេក​សណ្ដូក​ខ្លួន ។ នៅ​លើ​ភ្នំ​នោះ មាន​រុក្ខ​ជាតិ​តូច​ធំ​ដុះ​ជា​ច្រើន ដូច​ភ្នំ​ឯ​ទៀត​នៅ​ជុំ​វិញ​នោះ​ដែរ តែ​ប្លែក​ជាង​គេ​ត្រង់​ចង្កេះ​ភ្នំ​នោះ​មាន​ដុះ​ម្អម​ដុះ​ច្រើន​ណែន​ណាន់​តាន់​តាប់, អ្នក​ស្រុក​នៅ​ជុំ​វិញ​ភ្នំ​នោះ​គេ​មិន​បរិភោគ​ម្អម​នោះ​ទេ ព្រោះ​គេ​ឮ​ចាស់​ៗ ដំណាល​ថា ភ្នំ​នោះ​កើត​ពី​រូប​នាង កង្រី​យក្ខិនី ជា​មហេសី ព្រះ​ពុទ្ធិសែន…