អត្ថបទនមស្ការ បាលី-ប្រែ
Category: បណ្ណាល័យ
Library
អត្ថបទនមស្ការ បាលីសុទ្ធ
ទំនៀមដាក់ផ្កា និងទៀន-ធូបក្នុងដៃខ្មោច
មានរឿងដំណាលថា : កាលពីមុន មានភិក្ខុមួយរូប មានឈ្មោះមិនប្រាកដ ។ ញោមប្រុសរបស់លោកជាមេព្រៃសម្លាប់សត្វច្រើនណាស់ តាំងពីក្មេងដល់ចាស់ ។ លុះវេលាជិតនឹងស្លាប់ គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកប្រាប់ឲ្យភិក្ខុជាកូនជួយ ។ ភិក្ខុជាកូនដឹងថា “ញោមមានកម្មច្រើន បានជាភ្លឹកទៅឃើញតែសត្វធាតុដូច្នេះ” ទើបចាត់មនុស្សឲ្យរកផ្កា ទៀន និង ធូប យកមកដាក់ក្នុងដៃញោមប្រុស…
ច្បាប់ផ្សេងៗ
រឿង ទេវតាសេកសាយ
កាលពីព្រេងនាយ មានមនុស្សកម្សត់ពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូន ៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស…
ច្បាប់ក្រម
ចរិតខ្មែរ
រឿង ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្ដីឡើងចុងត្នោត
កាលពីព្រេងនាយ មានបុរសម្នាក់ខ្ពើមក្ដី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា «អញលក់ស្មុគទាំងអស់នេះ យកប្រាក់ទៅទិញសំលៀកបំពាក់និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា» ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត តែបុរសនោះប្រវាចាប់ចុងស្លឹកត្នោតជាប់ ដូចជាគេចង់ព្យួរតែកតោកនៅនោះ ។ បុរសនោះភ័យណាស់មិនដឹងបើនឹងគណនាឡើយ ។ ពេលនោះ បុរសម្នាក់ទៀតដែលខ្ពើមអាចម៍ ជិះនៅតែលើខ្នងដំរី…