រឿង មនុស្សលោភ

កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំឡូង ។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដំឡូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​​ជ្រៅ ។ នាង​កុមារី​ទៅ​ជីក​ដំឡូង នៅ​ជើង​ដំបូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ…