ព្រះបាទជ័យវរ្ម័នទី៧ ឬ មហានគរទី៣

ព្រះបាទជ័យវរ្ម័នទី៧ ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ធរ​និន្រ្ទ​វរ្ម័ន​ទី​២ ព្រះ​អង្គ​បាន​សំងំ​រស់​នៅ​ដោយ​គ្មាន​ធ្វើ ឬ​បញ្ចេញ​សកម្ម​ភាព​អ្វី​ទាំង​អស់ ក្នុង​រាជ្យ​ព្រះ​បាទ​ត្រី​ភុវ័ន​អា​ទិត្យ​វរ្ម័ន​។ សិលា​ចារឹក​ខ្មែរ​នៅ​ប្រាសាទ​ភិមាន​អាកាស បាន​សរ​សេរ​ចារ​ទុក​មក​ថា «​ព្រះ​អង្គ​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​​ចេញ​​មក​​ស្រោច​​​ស្រង់​​ផែន​ដី ដែល​ពោរ​ពេញ​ទៅ​ដោយ​បាប​កម្ម​»​។ ការ​អត់​ធ្មត់ ព្យា​យាម​តស៊ូ រង់​ចាំ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​រយៈ​​ពេល​​ដល់​​ទៅ​១៧​ឆ្នាំ​។ ១. ចលនាតស៊ូរំដោះជាតិកាល​បើ​បាន​ដឹង​ថា ស្ដេច​ជ្រែក​រាជ​អស់​ព្រះ​ជន្ម ព្រះ​បាទ​ជ័យ​វរ្ម័ន​ក៏​ចេញ​មុខ​ប្រមែ​ប្រមូល បំបះ​បំបោរ​ប្រ​ជា​នុរាស្រ្ដ រៀប​​ចំ​ចល​នា​តស៊ូ ដើម្បី​រំដោះ​ជាតិ​មាតុ​ភូមិ​ពី​កណ្ដាប់​ដៃ​ខ្មាំង…

នំបញ្ចុក ដោយ សួង សុខរ៉ូ

ខ្មែរណាក៏ស្គាល់ដែរអ្វីដែលហៅថា «នំបញ្ចុក» នោះ ដ្បិតជាចំណីដែលយើងអាចបរិភោគឲ្យឆ្អែតជំនួសបាយបាន ហើយដែលយើងអាចរកបានសឹងគ្រប់ទីកន្លែង ជាពិសេសនៅតាមផ្សារលក់ដូរ។ ទោះជាគេបរិភោគនំបញ្ចុកជាទូទៅក្តី ក៏គេមិនដែលទុកថាជាអាហារប្រចាំថ្ងៃទេ។ បើនិយាយពីនៅជនបទផង ឱកាសដែលគេនិយមទទួលទាននំបញ្ចុកច្រើនតែជាពេលដែលមានបុណ្យទាន។ នៅទីនេះខ្ញុំសូមបរិយាយត្រួសៗអំពីរៀបធ្វើនំបញ្ចុកដែលខ្ញុំបានឃើញនៅភូមិបង្កោង ក្នុងថ្ងៃបុណ្យ «ឡើងមាឃ» ដែល គេធ្វើនៅថ្ងៃ៣កើតខែមាឃ។ ចំពោះអត្ថន័យទូទៅនៃបុណ្យឡើងមាឃនោះ សូមអានអត្ថបទក្នុងជំពូក២ លេខរៀងទី៥១។ សូមបញ្ជាក់ថាភូមិបង្កោងនោះអាចចាត់ចូលថាជាករណីពិសេសក្នុងចំណោមភូមិនៅផ្នែកខាងកើតនៃតំបន់អង្គរ ដ្បិតភូមិនេះមានត្រពាំងមួយហៅថា…

ប្រវត្តិរបស់វត្តបុទុមវតីរាជរារាម

វត្ត​បទុម​វ​តីរា​ជរា​រាម ឬ វត្ត​បទុម​វ​តី ឬ វត្ត​បទុម ត្រូវបាន​កសាង​ឡើង​លើ​ក​ដំបូង​នៅក្នុង​រជ្ជកាល​នៃ​ព្រះបាទ ពញាយ៉ាត និង មានឈ្មោះ​ថា វត្ត​ខ្ពប​តា​យ៉ង ។ បន្ទាប់ពី​ត្រូវ​បាន​បោះបង់​ចោល​រាប់​រយ​ឆ្នាំ​មក វត្ត​នេះ​ត្រូវបាន​កសាង​ឡើង​វិញ​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ហើយ​ត្រូវបាន​ព្រះអង្គ​ប្រែ​ឈ្មោះថា វត្ត​បទុម​វ​តីរា​ជរា​រាម ។​ ក្នុង​រជ្ជកាល​សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត ទ្រង់​បាន​ផ្លាស់ប្តូរ​រាជធានី​មក​តាំង​នៅ​ចតុមុខ គឺ​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ…