អរហន្ដ ២ (អ្នកសម្រេចអរហត្តផលហើយ, លោកអ្នកគួរទទួលទក្ខិណានិងការគោរពបូជាពិត – Arahanta: an arahant; arahant; Worthy One)
១. សុខវិបស្សក (អ្នកឃើញច្បាស់យ៉ាងរីងស្ងួត គឺលោកអ្នកមិនបានឈាន បានសម្រេចជាព្រះអរហន្ដដោយការចម្រើនវិបស្សនាសុទ្ធ – Sukkhavipassaka: the dry-visioned; bare-insight worker)
២. សមថយានិក (អ្នកមានសមថៈជាយាន គឺលោកអ្នកចម្រើនសមថៈរហូតដល់បានឈានសមាបត្តិ ហើយទើបចម្រើនវិបស្សនាបន្ដរហូតបានសម្រេចព្រះអរហត្ត – Samathayānika: one whose vehicle is tranquility; the quiet-vehicled)
—————————–
ការបែងចែកព្រះអរហន្ដជា ២ ប្រភេទបែបនេះ មានតែក្នុងគម្ពីរជាន់ក្រោយដូចជាបរមត្ថជោតិកាជាដើម មិនមានការបែងចែកបែបនេះក្នុងព្រះបាលីណាទេ សរុបសេចក្ដីអធិប្បាយដើម្បីសម្រាប់ជាការយល់បន្ថែមថាៈ
ព្រះអរហន្ដប្រភេទទី១ គឺលោកអ្នកដែលអាស្រ័យតែឧបចារសមាធិចម្រើនវិបស្សនារហូតដល់បានសម្រេចជាព្រះអរហន្ដ ប៉ុន្ដែកាលដែលនឹងសម្រេចព្រះអរហត្តនោះ ក៏ជាអ្នកបានបឋមឈាន ព្រះអរហន្ដប្រភេទនេះ ហៅម្យ៉ាងទៀតថា វិបស្សនាយានិក ឬសុទ្ធវិបស្សនាយានិក (អ្នកមានវិបស្សនាសុទ្ធៗជាយាន – Suddhavipassana-yānika: one whose vehicle is pure insight; the insight-vehicled)
ព្រះអរហន្ដប្រភេទទី២ គឺដែលក្នុងព្រះបាលីហៅថា ឧភតោភាគវិមុត្ត ។
តាអារាមប៊យ
៤ មីនា ១៨
🔸Last Updated កំណែចុងក្រោយ on March 5, 2018