អរិយបុគ្គល ៨ ចែកចេញជា មគ្គសមង្គី (អ្នកព្រមព្រៀងដោយមគ្គ) ៤, ផលសមង្គី (ព្រមព្រៀងដោយផល) ៤ ។
១. សោតាបន្ន (លោកអ្នកបានសម្រេចសោតាបត្តិផលហើយ, លោកអ្នកតាំងនៅក្នុងសោតាបត្តិផល – one who has entered the stream; one established in the Fruition of Stream-Entry; Stream-Enterer)
២. លោកអ្នកប្រតិបត្តិដើម្បីធ្វើឱ្យជាក់ច្បាស់សោតាបត្តិផល (លោកអ្នកតាំងនៅក្នុងសោតាបត្តិមគ្គ – one who has worked for the realization of the Fruition of Stream-Entry; one established in the Path of Stream-Entry)
៣. សកទាគាមី (លោកអ្នកបានសម្រេចសកទាមិផលហើយ, លោកអ្នកតាំងនៅក្នុងសកទាគាមិផល – one who is a Once-Returner; one established in the Fruition of Once-Returning)
៤. លោកអ្នកប្រតិបត្តិដើម្បីធ្វើឱ្យជាក់ច្បាស់សកទាគាមិផល (លោកអ្នកតាំងនៅក្នុងសកទាគាមិមគ្គ one who has worked for the realization of the Fruition of Once-Returning; one established in the Path of Once-Returning)
៥. អនាគាមី (លោកអ្នកបានសម្រេចអនាគាមិផលហើយ, លោកអ្នកតាំងនៅក្នុងអនាគាមិផល – one who is a Non-Returner; one established in the Fruition of Non-Returning)
៦. លោកអ្នកប្រតិបត្តិដើម្បីធ្វើឱ្យជាក់ច្បាស់អនាគាមិផល (លោកអ្នកតាំងនៅក្នុងអនាគាមិមគ្គ one who has worked for the realization of the Non-Returning; one established in the Path of Non-Returning)
៧. អរហន្ដ (លោកអ្នកបានសម្រេចអរហត្តផលហើយ, លោកអ្នកតាំងនៅក្នុងអរហត្តផល – one who is an Arahant; one established in the Fruition of Arahantship)
៨. លោកអ្នកប្រតិបត្តិដើម្បីធ្វើឱ្យជាក់ច្បាស់អរហត្តផល (លោកអ្នកតាំងនៅក្នុងអរហត្តមគ្គ – one who has worked for the realization of the Fruition of Arahantship; one established in the Path of Arahantaship)
ព្រះអរិយបុគ្គលទាំង ៨ ពួកនេះ ក្នុងព្រះបាលីអាគតដ្ឋានទាំងឡាយលោកហៅថា ទក្ខិណេយ្យបុគ្គល ៨
———————
បញ្ជាក់ៈ ព្រះអរិយបុគ្គលទាំង ៨ នេះ គឺព្រះអរិយបុគ្គល ៤ នោះឯង ដែលបានជា ៨ ព្រោះលោកបំបែកតាមគុណធម៌ដែលបានសម្រេច គឺមគ្គ ៤ និងផល ៤ ។ ក្នុងការសម្រេចមគ្គផល លោកត្រូវសម្រេចមគ្គមុន ហើយបានផលកើតតភ្លាមឥតមានចន្លោះពេលវេលាថា សម្រេចមគ្គក្នុងពេលមួយរយៈកាលហើយទើបបានសម្រេចផលក្រោយ នោះគ្មានសោះឡើយ ក្នុងធម្មគុណដែលយើងសូត្រថា អកាលិកោ (ស្វាក្ខាតោ ភគវតា ធម្មោ….។ល។….អកាលិកោ) ប្រែថាមិនប្រកបដោយកាល គឺមិនមានកាលជាចន្លោះរវាងមគ្គនិងផល លោកសំដៅយកការសម្រេចមគ្គផលនេះឯង សូមឱ្យជួយចាំហើយអធិប្បាយចំណុច អកាលិកោ ឱ្យបានត្រឹមត្រូវ ដែលខ្ញុំត្រូវសង្កត់ចំណុចនេះ ព្រោះថាក្នុងសង្ឃមណ្ឌលក្នុងប្រទេសខ្លះ ចាប់ផ្ដើមមានការអធិប្បាយបែបខុសថា ព្រះធម៌វិន័យដែលព្រះអង្គបានត្រាស់ទុកជាអកាលិកោ សូមឱ្យយល់ថាព្រះធម៌ដែលជាអកាលិកោ លោកសំដៅយកតែលោកុត្តរធម៌គឺមគ្គផលប៉ុណ្ណោះ ។
– គោលខាងលើនេះ បានរៀងលំដាប់យកបុគ្គលសម្រេចផលមុនមគ្គ ការរៀងបែបនេះអាចពិបាកអានបន្ដិច ខ្ញុំសូមជម្រាបថា ខ្ញុំរៀងតាមព្រះត្រៃបិដកដែលជាព្រះពុទ្ធវចនៈ (អង្គុត្តរនិកាយ អដ្ឋកនិបាត) ។ បើចង់អានឱ្យស្រួល សូមអានជាគូគឺខទី ២-១, ៤-៣, ៦-៥, ៨-៧ ។
– តទៅ នឹងផុស្ដអំពីព្រះអរិយបុគ្គលពួកនីមួយៗ មានប៉ុន្មានប្រភេទ សូមតាមអានស្វែងយល់តាមអធ្យាស្រ័យ សូមអរគុណ ។
តាអារាមប៊យ
១៩ កុម្ភៈ ១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023