ទឹក លុយ មាស ពេជ្រ

→ទឹកមួយប្រលង់កុំក្បង់នឹងដៃ នាំឱ្យចង្រៃល្អក់វរវឹកគួរលុតជង្គង់បង្អោនក្រេបផឹក មេ្ដចបានមួយក្អឹកបំបាត់ខះក។ →ជីវិតមានតិចកុំបិចធើ្វបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំរឿងស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម។ →ទឹកស្អុយទឹកជ្រាំផ្សំបានជាជី គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុត្រីស្អុយត្រីហើមផ្សំធើ្វប្រហុក ធម៌នៅនឹងមុខសំកុកដល់ណា។ →លុយអើយៗលុយ មិនក្រអូបមិនស្អុយ ជាទីរាប់អានទំរាំលុយដាច ធើ្វម្ចាស់ប៉ុន្មាន រ៉ាប់ចេះតែបាន ឥតមានប្រកែក។ →ទោះវិនទោះខ្វាក់ អ្នកមានផុតថ្នាក់ ឬធុនដងវែក ឱ្យតែស្មោះស្ម័ត្រប្រាក់មិនដែលស្រែក ទល់ខ្លួនរហែក…

អធិប្បាយឈាន(៣)

អធិប្បាយឈាន(៣) ក្នុងអំពើដែលជាកុសលកម្ម មានការធ្វើទានជាដើម កុសលចេតនាកើតឡើងពេលណា “មហាកុសលចិត្ត” រមែងកើតឡើងភ្លាមក្នុងខណៈនោះៗ ប៉ុន្ដែក្នុងកុសលកម្មដែលខ្ពស់ជាងនេះ ដូចជារូបាវចរកុសល ពោលគឺកុសលកម្មថ្នាក់ឈាន មិនដូច្នោះឡើយ ។ រូបាវចរចិត្ត(ចិត្តស្ងប់ថ្នាក់ឈាន)នឹងកើតឡើងបាន លុះណាតែមានការចម្រើនសមថភាវនាដែលចិត្តស្ងប់ដល់ថ្នាក់អប្បនាសមាធិ គឺចិត្តចូលភ្ជាប់នែបនិត្យនៅក្នុងអារម្មណ៍ឈាន មានកសិណជាដើម អាចពោលបានក្នុងន័យមួយទៀតថា ខណៈដែលអ្នកបដិបត្តិកំពុងចម្រើនភាវនានោះ ក្រុមចេតសិកធម៌(អង្គប្រកបរបស់ចិត្ត)ដែលកើតព្រមគ្នាជាមួយចិត្តមួយក្រុម នឹងធ្វើតួនាទីបង្ក្រាបនីវរណធម៌ដែលជាធម្មជាតិរារាំងមិនឱ្យឈានចិត្តកើតឡើង នីវរណធម៌ទាំង…

អត្តភាពជាមនុស្សពេញហៅក្រ

→អត្តភាពជាមនុស្សពេញហៅក្រ កើតដោយផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាន នាំយើងឱ្យបានភពជាមនុស្ស។ →ក្រពីរគឺជីវិតការរស់នៅ រស់ហើយត្រង់ផ្លូវនៃសប្បុរសសន្សំសុចរិតឥតមានខ្ចោះ នេះពិតជារស់ហើយល្អផង។ →[ដល់ក្រទីបីបានស្ដាប់ ព្រះធម៌ជាច្បាប់ឥតសៅហ្មងព្រះធម៌យូរៗទើបមានម្ដង ក្រក្រៃកន្លងប្រាកដពិត។ →ទីបួនកម្រក្រក្រៃណាស់ គឺក្របានត្រាស់ជាព្រះពុទ្ធប្រសើរលើសលោកជោគវិសុទ្ធ ឆ្លងផុតងងឹតគឺអវិជ្ជា ។ →យោនរោរីនរៈទាំងឡាយអើយ បានកើតមកហើយគ្រប់អង្គារជាលាភឧត្តមធំមហិមា ចូរអ្នកឧស្សាហ៍សាងដើមទុន។ →កុំបីលង់លក់វង្វេងភ្លេច ចុះចាញ់កលល្បិចនៃកាមគុណគិតកាញ់កុំឱ្យចាញ់ជាតិមុន តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។ →សាង[អក្រណាស់ដូចច្រាស់ទឹក…

រឿងចាស់គ្មានសិទ្ធនឹងចៀសបាន

→រឿងចាស់គ្មានសិទ្ធនឹងចៀសបាន គ្រប់ប្រាណតែងមានជាធម្មតាទោះលោមអង្វរសូកយ៉ាងណា អស់ទាំងលោកាគ្មានផ្សារលក់។ →រឿងឈឺឥតរើសរូបសខ្មៅ ម៉ឺនសែនផ្សាក្ដៅដូចភ្លើងភ្នក់ឈឺតូចឈឺធំបំពត់ ខ្ទេចខ្ទាំដំគក់សរីរាង្គ។ →ពេលស្លាប់ជាពេលអស់កម្មសិទ្ធ ពេលនាំជីវិតចាកកាយាក្ដីស្លាប់ឥតមានអ្នកត្រូវការ តែមច្ចុមារមិនយោគយល់។ →ម៉ែឪកូនចៅប្ដីប្រពន្ធ សង្សារទ្រព្យធនធ្លាប់ថ្កើងថ្កល់ជាទីស្រឡាញ់ពេលនិយម គង់ក្រោមឥទ្ធិពលក្ដីប្រាស់ព្រាត់។ →អ្នកអាក្រក់អ្នកល្អអ្នកសខ្មៅ អ្នកឆ្លាតអ្នកខ្លៅអ្នកក្រខ្សត់សុទ្ធតែមានកម្មជាបន្ទាត់ កំណត់ចែងចារវាសនាអើយ។