
ខ្ញុំបានបង្ហោះគោលធម៌ស្ដីអំពីសមាធិដែលកើតអំពីសមថភាវនា និងសមាធិដែលកើតអំពីវិបស្សនាភាវនា ជូនប្រិយមិត្តសម្រាប់សិក្សារួចហើយ ខ្ញុំយល់ថាយើងត្រូវសិក្សាឱ្យយល់គោលធម៌ ដែលលោកសម្ដែងអំពីផលនៃការបដិបត្តិវិបស្សនាផងដែរ ផលដែលជាគោលដៅនៃការបដិបត្តិវិបស្សនា គឺឥស្សរភាពការរួចផុតពីកិលេស ។ ក្នុងការបដិបត្តិវិបស្សនា ផលដែលត្រឹមត្រូវគឺការឃើញត្រៃលក្ខណ៍នៃរូបនាម…