អរហន្ដ ៤, ៥, ៦០

អរហន្ដ ៤, ៥, ៦០ (Arahanta: an Arahant; arahant; Worthy One)

១. សុក្ខវិបស្សកោ (អ្នកចម្រើនវិបស្សនាសុទ្ធ – Sukkhavipassaka: bare-insight-worker)
២. តេវិជ្ជោ (អ្នកបានវិជ្ជា ៣ –Tevijja: one with the Threefold Knowledge)
៣. ឆឡភិញ្ញោ (អ្នកបានអភិញ្ញា ៦ – Chaḷabhiññā: one with the Sixfold Superknowledge)
៤. បដិសម្ភិទប្បត្តោ (អ្នកបានសម្រេចបដិសម្ភិទា ៤ – Paṭisambhidappatta: one having attained the Four Analytic Insights)

ព្រះអរហន្ដទាំង ៤ ប្រភេទនេះ មានលោកអ្នកប្រាជ្ញបានរួបរួមទុកដូច្នេះ ក្នុងគម្ពីរទាំងឡាយនិយមបែងចែកជា ២ ដូចខ្ញុំបានផុស្ដមុននេះ និងបែងចែកជា ៥ គឺ

១. បញ្ញាវិមុត្ត (អ្នករួចផុតដោយបញ្ញា – Paññāvimutta: one liberated by wisdom)
២. ឧភតោភាគវិមុត្ត (អ្នករួចផុតទាំង ២ ចំណែក គឺបានទាំងចេតោវិមុត្តថ្នាក់អរូបឈានមុន រួចហើយទើបបានបញ្ញាវិមុត្ត – Ubhatobhāgavimutta: one liberated in both ways)
៣. តេវិជ្ជៈ (អ្នកបានវិជ្ជា ៣ – Tevijja: one possessing the Threefold Knowledge)
៤. ឆឡភិញ្ញា (អ្នកបានអភិញ្ញា ៦ – Chaḷabhiññā: one possessing the Sixfold Superknowledge)
៥. បដិសម្ភិទប្បត្តោ (អ្នកបានសម្រេចបដិសម្ភិទា ៤ – Paṭisambhidappatta: one having attained the Four Analytic Insights)

——————-

ព្រះអរហន្ដទាំងឡាយនេះ សង្ខេបបានជា ២ គឺព្រះបញ្ញាវិមុត្ត និងព្រះឧភតោភាគវិមុត្ត ប៉ុណ្ណោះ ។
– ព្រះសុក្ខវិបស្សកដែលផុស្ដមករួចហើយ ជាព្រះបញ្ញាវិមុត្តមួយប្រភេទក្នុងបណ្ដាព្រះអរហន្ដទាំង ៥ ប្រភេទ ។

– ព្រះតេវិជ្ជៈ (ខទី៣) និងព្រះឆឡភិញ្ញា(ខទី៤) ជាឧភតោភាគវិមុត្ត ។ ប៉ុន្ដែដែលលោកបែងចែកជាឧភតោភាគវិមុត្ត(ខទី ២)ទុកដោយឡែកទៀត ព្រោះថាព្រះឧភតោភាគវិមុត្តដែលមិនបានលោកិយវិជ្ជានិងលោកិយអភិញ្ញាក៏មានដែរ ។

– ចំពោះព្រះបដិសម្ភិទប្បត្តៈ លោកបានបែកធ្លាយក្នុងបដិសម្ភិទាទាំង ៤ ដោយបច្ច័យទាំងឡាយគឺ ការសិក្សា ការស្ដាប់ ការសាកសួរ សេចក្ដីព្យាយាមដែលបានប្រកបទុកក្នុងកាលមុន និងការសម្រេចព្រះអរហត្ត ។

ព្រះអរហន្ដទាំង ៥ ប្រភេទនេះ ក្នុងប្រភេទនីមួយៗ បែងចែកដោយវិមោក្ខ ៣ រួមបានជា ១៥, បែងចែកចេញដោយបដិសម្ភិទា ៤ ទៀត ទើបរួមបានជា ៦០ ។

តាអារាមប៊យ
៤ មីនា ១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram