មិនចេះឆ្អែតឆ្អន់ ?

មិនចេះឆ្អែតឆ្អន់ ?

តិណ្ណំ ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ ។
កតមេសំ តិណ្ណំ ។
សុប្បស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,
សុរាមេរយបានស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,
មេថុនធម្មសមាបត្តិយា ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ ។
ឥមេសំ ខោ ភិក្ខវេ តិណ្ណំ បដិសេវនាយ នត្ថិ តិត្តិ ។

ម្នាលភិក្ខុទ. ចម្អែតក្នុងការសេព ៣ យ៉ាង មិនមានឡើយ ។
៣ យ៉ាងគឺអ្វីខ្លះ ?
– ចម្អែតក្នុងការដេកលក់
– ចម្អែតក្នុងការសេពសុរាមេរេ័យ (គ្រឿងស្រវឹង)
– ចម្អែតក្នុងការសេពមេថុនធម្ម (មានភេទសម្ពន្ធ)

ម្នាលភិក្ខុទ. ចម្អែតក្នុងការសេព ៣ យ៉ាងនេះ មិនមានឡើយ ។

————————-

សេចក្ដីខាងលើនេះជាព្រះពុទ្ធវចនៈ ព្រះអដ្ឋកថាចារ្យបានអធិប្បាយបន្ថែមថាៈ

ដែលថាសេពមិនចេះឆ្អែតឆ្អន់ គឺនឹងបានសេពប៉ុន្មាន ៗ ហើយក៏ដោយ ក៏នៅតែពេញចិត្តនឹងសេពដរាប ព្រោះហេតុដូច្នេះ ទើបឈ្មោះថា មិនមានចម្អែត(ក្នុងការសេព) ។ ប្រសិនបើទឹកក្នុងមហាសមុទ្ទនឹងក្លាយជាសុរា និងអ្នកលេងសុរាកើតជាត្រី កាលវាហែលឆ្វែលចុះឡើងនៅក្ដី ដេកត្រាំនៅក្ដី ក្នុងទឹកនោះ ឈ្មោះថាចម្អែតក៏មិនគប្បីមាន ។ ក្នុងព្រះសូត្រនេះ ព្រះដ៏មានព្រះភាគត្រាស់ចំពោះវដ្ដៈប៉ុណ្ណោះ។

ប្រភពៈ  ព្រះត្រៃបិដកខ្មែរ លេខ ៤១, អង្គុត្តរនិកាយ តិកនិបាត,  អតិត្តិសូត្រ ខ ១១០, ទ. ៣៩៦

តាអារាមប៊យ
២០ មេសា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram