បរាភវន្ដំ បុរិសំ មយំ បុច្ឆា ម គោតមំ ភវន្ដំ បុដ្ឋុមាគម កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយមកសូមទូលសួរ នូវហេតុដែលគួរចម្រើនវិនាស ប្រុសស្រីក្នុងលោកសន្និវាស ដែលនឹងវិនាសសាបសូន្យចាកគុណ ។ ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ មេត្តានិមន្តសម្តែងឱ្យទាន ធម្មជាតិដូចម្តេចដែលជាប្រធាន…
Month: February 2023
រឿង នាងកាលីយក្ខិនី
រឿង ព្រះតិស្សត្ថេរ
☸️ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស…
ព្រះពុទ្ធដីកាក្នុងគម្ពីរ
រឿង មដ្ឋកុណ្ឌលី
☸️ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ទ្យព្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង…
អ្នកមានបុណ្យធ្វើទុកហើយ
រឿង ព្រះចក្ខុបាលត្ថេរ
☸️ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន…