អ្នកមានបុណ្យធ្វើទុកហើយ

អ្នកមានបុណ្យធ្វើទុកហើយ

ព្រះសាស្តាទ្រង់ត្រាស់សម្តែងសរសើរអំពីបុគ្គល អ្នកមានបុណ្យធ្វើទុកហើយ ដោយគាថាយ៉ាងនេះថា៖

ឥធ មោទតិ បេច្ច មោទតិកតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិទិស្វា កម្មវិសុទ្ធិមត្តនោ

បុគ្គលអ្នកមានបុណ្យធ្វើទុកហើយដោយល្អ រមែងត្រេកអររីករាយក្នុងលោកទាំពីរគឺ ត្រេកអររីករាយ ក្នុងនេះផង និង ត្រេកអររីករាយ ក្នុងលោកខាងមុខនោះផង ។ បានជាបុគ្គលអ្នកមានបុណ្យធ្វើទុកហើយ រមែងត្រេកអររីករាយក្នុងលោកទាំពីរយ៉ាងដូច្នេះ ព្រោះគេសប្បាយរីករាយ នឹងបុញ្ញកម្ម(បុណ្យ) និង សេចក្តីបរិសុទ្ធរបស់គេ ដែលសាង ល្អហើយនោះឯង ។ ព្រោះហេតុដូច្នោះ បុគ្គលគ្រប់ៗរូប គប្បីប្រញាប់ប្រញាល់ធ្វើនូវសេចក្តីល្អ ព្រោះអាយុសង្ខារ របស់ទាំងឡាយមានប្រមាណតិចណាស់ ៕៚

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).