
មានសត្វទន្សាយមួយ ទៅដេកនៅក្រោមដើមព្នៅ ទៀបទីជើងដំបូកមួយ ថ្ងៃនោះមានផ្លែព្នៅមួយទុំ ដល់ពេលក៏ជ្រុះធ្លាក់ចាកទងដល់ដី សព្ទសូរឮប្រោកខ្ទរព្រៃ ។ ឯទន្សាយឮហើយ ក៏ភិតភ័យដោយគិតថាផែនដីស្រុត ទើបស្ទុះក្រោករត់ចេញទៅដោយកំលាំងផ្អើល…