ព្រះពុទ្ធជាក្សេត្រករ ?

ព្រះពុទ្ធជាក្សេត្រករ ?   អានចំណងជើងហើយគិតយ៉ាងម៉េចដែរ? ខ្ញុំមិនមែននិយាយលេងទេណា ព្រះអង្គត្រាស់ដោយព្រះអង្គឯងតែម្ដងថា ព្រះអង្គជាអ្នកធ្វើស្រែដែរ ថែមទាំងបានរៀបរាប់អំពីប្រដាប់ប្រដាធ្វើស្រែថែមទៀតផង ។ គាថាដែលព្រះអង្គត្រាស់ក្នុងព្រះសូត្រនេះហើយដែលព្រះសង្ឃនិយមសូត្រក្នុងពិធីច្រត់ព្រះនង្គ័លដែលជាព្រះរាជប្រពៃណី ។ សូមអញ្ជើញសាធុជន មានចិត្តជ្រះថ្លា សិក្សាសេចក្ដីក្នុងព្រះសូត្រដូចតទៅនេះ ———————- កណ្ដាលជំនុំសង្ឃអរហន្ដខីណាស្រពកាលធ្វើបឋមសង្គីតិ ព្រះអានន្ទពុទ្ធអនុជាមានសង្ឃដីកាថា នាសម័យដែលព្រះបរមសាស្ដាប្រថាប់នៅក្នុងភូមិព្រាហ្មណ៍ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរីជនបទ នាទិសខាងត្បូងនៃដែនមគធៈ…

ហេរញ្ញិក ឬ ហិរញ្ញិក ?

ហេរញ្ញិក ឬ ហិរញ្ញិក ?   ក្រោយសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសមកទល់សព្វថ្ងៃ យើងគប្បីទទួលដឹងឮថា មានភាពច្របូកច្របល់ក្នុងការសរសេរអក្សរសាស្ដ្រច្រើនដែលគួរឱ្យបារម្ភណាស់ ព្រោះថាទាំងការសរសេរជាផ្លូវការ ទាំងសរសេរជាទួទៅ វាស្ទើរតែខុសទាំងអស់គ្នាទៅហើយ ថែមទាំងប្រើបែបខុសៗ ទៀត លើសពីនេះទៅទៀតគឺមានអ្នកបង្កើតវចនានុក្រមផ្សំពាក្យបែបខុសទៀត កូនក្មួយបើកមើលហើយចាំអ្វីដែលខុសដោយគ្នាមិនដឹងថាខុស យកទៅសរសេរបន្ដ ជាការជួយដាប់ការសរសេរខុសឱ្យជ្រៅថែមទៀត…. ភស្ដុតាង៖ សូមបើក google…

មិនចេះឆ្អែតឆ្អន់ ?

មិនចេះឆ្អែតឆ្អន់ ? តិណ្ណំ ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ ។កតមេសំ តិណ្ណំ ។សុប្បស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,សុរាមេរយបានស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,មេថុនធម្មសមាបត្តិយា ភិក្ខវេ បដិសេវនាយ…

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង)

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង) ទម្រាំនឹងសម្រេចចិត្តបានថា នឹងចែករំលែកអ្វីដែលជាចំណេះដល់ប្រិយមិត្រ ពេលវេលាកន្លងផុតទៅអស់ជាង ២ ម៉ោង អានហើយអានទៀត គិតហើយគិតទៀត ទីបំផុតសម្រេចចិត្តរើសបានដូចមានចំណងជើងខាងលើនេះ (រើសយកឆន្ទដែលងាយបំផុត) ទ្វត្ថកៈ គឺជាវិធីតែងឆន្ទបាលីមួយបែបទៀត ដែលលោកតែងដោយយកពាក្យដែលមានសេចក្ដីប្រែបាន ២ យ៉ាង សូមអធិប្បាយឈ្មោះវិធីដោយសង្ខេប ទ្វត្ថកៈ…

រឿង ភ្នំ​នាង​កង្រី (នៅ​ខេត្ត​កំពង់ឆ្នាំង)

នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ភ្នំ ១ ខ្ពស់ ជាង​គេ មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដូច​មនុស្ស​ដេក​សណ្ដូក​ខ្លួន ។ នៅ​លើ​ភ្នំ​នោះ មាន​រុក្ខ​ជាតិ​តូច​ធំ​ដុះ​ជា​ច្រើន ដូច​ភ្នំ​ឯ​ទៀត​នៅ​ជុំ​វិញ​នោះ​ដែរ តែ​ប្លែក​ជាង​គេ​ត្រង់​ចង្កេះ​ភ្នំ​នោះ​មាន​ដុះ​ម្អម​ដុះ​ច្រើន​ណែន​ណាន់​តាន់​តាប់, អ្នក​ស្រុក​នៅ​ជុំ​វិញ​ភ្នំ​នោះ​គេ​មិន​បរិភោគ​ម្អម​នោះ​ទេ ព្រោះ​គេ​ឮ​ចាស់​ៗ ដំណាល​ថា ភ្នំ​នោះ​កើត​ពី​រូប​នាង កង្រី​យក្ខិនី ជា​មហេសី ព្រះ​ពុទ្ធិសែន…