សទ្ធម្ម ៣ (ធម៌ដ៏ល្អ, ធម៌ពិត, ធម៌របស់សប្បុរស, គោលឬខ្លឹមសាសនា – Saddhamma: good law; true doctrine; doctrine of the good; essential doctrine)
១. បរិយត្តិសទ្ធម្ម (សទ្ធម្មគឺពាក្យប្រៀនប្រដៅដែលត្រូវសិក្សា បានដល់ពុទ្ធវចនៈ – Pariyattti-saddhamma: the true doctrine of study; textual aspect of the true doctrine; study of the Text or Scriptures)
២. បដិបត្តិសទ្ធម្ម (សទ្ធម្មគឺបដិបទាដែលត្រូវបដិបត្តិ បានដល់អដ្ឋង្គិកមគ្គ ឬត្រៃសិក្ខា គឺសីល សមាធិ បញ្ញា – Paṭipatti-saddhamma: the true doctrine of practice; practical aspect of the true doctrine)
៣. បដិវេធសទ្ធម្ម (សទ្ធម្មគឺផលដែលគប្បីចូលដល់ឬបានសម្រេចដោយការបដិបត្តិ បានដល់មគ្គ ផល និព្វាន – Paṭivedha-saddhamma: the true doctrine of penetration; realizable or attainable aspect of the true doctrine)
ខទី ៣ គឺបដិវេធសទ្ធម្ម កន្លែងខ្លះហៅថា អធិគមសទ្ធម្ម មានអត្ថន័យដូចគ្នា ។

🔸កំណែចុងក្រោយ Last Updated on March 26, 2023 by Johnny ចន្នី