THE PALI CANON What a Buddhist Must Know (4)
The significance of the Pali Canon
The significance of the Pali Canon in the maintenance of the Teaching can be appreciated more when the Pali Canon is seen in relation to other components of Buddhism.
The Pali Canon and the Four Assemblies
The Buddha once said he would enter the Final Nibbāna only when all the Four Assemblies, namely monks and nuns—whether they were elders, middlings or newly ordained ones—together with laymen and laywomen—celibate and married alike—were endowed with the qualities of worthy custodians of the Teaching, as follows:
(1) They must be well-versed in the teachings of the Buddha and have proper conduct in accordance with the teachings;
(2) They must be able to teach others, having learnt the teachings and conducted themselves well;
(3) They must be able to confute false doctrines, or teachings that are distorted or different from the original Doctrine and Discipline, when such teachings arise.
Not long before the Buddha’s demise, Māra the Evil One approached him and pointed out that the Four Assemblies were already endowed with the desired qualities mentioned above—which was as if the precondition the Buddha had earlier set for his own Final Nibbāna. When the Buddha saw that that was indeed the case, he immediately agreed to take the Final Nibbāna and therefore relinquished his will to live on.
This saying of the Buddha in effect entrusted the Teaching to the Four Assemblies. But care must also be taken as to what type of Buddhist is worthy of this task.
Buddhists can qualify as worthy custodians of the Teaching only when there is a scripture from which to learn and understand the authentic Doctrine and Discipline in the first place.
So in this sense, the Pali Canon is the guiding principle for the Four Assemblies and must exist alongside them, providing the basis for their becoming worthy custodians of the Teaching.
These two sides—preservers of the Teaching and the Teaching to be preserved—are mutually dependent. In order for the Teaching to survive and bear fruit, it is the Four Assemblies in whom the Teaching becomes manifested and by whom it is preserved. At the same time, in order for the Four Assemblies to become as such and benefit from the Teaching, it is the Doctrine and Discipline preserved in the Pali Canon that serve as their guiding principles.
Phra Brahmagunabhorn (P. A. Payutta)
Translated from Thai by Dr. Somseen Chanawangsa.
—————————————
ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៤)
សេចក្ដីសំខាន់នៃព្រះត្រៃបិដក
– ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា (បង្ហោះរួចហើយ)
– ព្រះពុទ្ធវចនៈ : ខ្លឹមសារនៃព្រះពុទ្ធសាសនា (បង្ហោះរួចហើយ)
សេចក្ដីសំខាន់នៃព្រះត្រៃបិដកចំពោះការថែរក្សាព្រះសាសនា អាចនឹងយល់បានរឹតតែច្បាស់ឡើង កាលបើយើងមើលឃើញសម្ពន្ធភាពរវាងព្រះត្រៃបិដកនិងចំណែកផ្សេងៗ របស់ព្រះពុទ្ធសាសនា ។
– ព្រះត្រៃបិដកនិងព្រះរតនត្រ័យ (បានបង្ហោះកន្លងមក)
———————————
ព្រះត្រៃបិដកនិងពុទ្ធបរិស័ទទាំង ៤
សម័យថ្ងៃមួយ ព្រះពុទ្ធជាម្ចាស់បានត្រាស់ទុកថា ព្រះអង្គនឹងយាងចូលកាន់បរិនិព្វាន លុះណាតែពុទ្ធបរិស័ទទាំង ៤ គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាទាំងឡាយទាំងពួង គឺភិក្ខុទាំងឡាយដែលជាថេរៈ មជ្ឈិម និងនវកៈ ភិក្ខុនីក៏ដូចគ្នា ព្រមទាំងឧបាសកឧបាសិកាទាំងឡាយ ទាំងអ្នកដែលប្រព្រឹត្តព្រហ្មចរិយធម៌ និងទាំងអ្នកនៅគ្របគ្រងផ្ទះ មានគុណសម្បត្តិដែលនឹងរក្សាព្រះសាសនាបាន ដូចតទៅនេះ
(១) ជាអ្នកមានចំណេះចេះយល់សាសនធម៌របស់ព្រះពុទ្ធជាម្ចាស់យ៉ាងល្អប្រពៃ ព្រមទាំងប្រព្រឹត្តបដិបត្តិបានសមស្របត្រឹមត្រូវតាមពាក្យប្រៀនប្រដៅ ។
(២) ដោយឡែកអំពីពុទ្ធបរិស័ទចេះយល់និងបដិបត្តិប្រពៃហើយ ថែមទាំងមានសមត្ថភាពអាចពោលប្រាប់បង្រៀនណែនាំអ្នកដទៃបានទៀតផង ។
(៣) កាលមានបរប្បវាទកើតឡើង គឺកាលមានពាក្យជាចម្រូងចម្រាស់ឃ្លៀងឃ្លាតពីព្រះធម្មវិន័យ ក៏អាចនឹងពន្យល់ថ្លាថ្លែងកែខៃបាន ។
ក្នុងពេលជិតនឹងបរិនិព្វាន មារបានចូលមកក្រាបទូលថា ឥឡូវនេះពុទ្ធបរិស័ទទាំង ៤ មានគុណសម្បត្តិគ្រប់យ៉ាងដូចដែលព្រះអង្គបានត្រាស់ទុកជាលក្ខន្ដិកៈហើយ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ពិចារណាឃើញថាជាយ៉ាងនោះហើយ ទើបទ្រង់ទទួលអារាធនានឹងចូលបរិនិព្វាន ដោយទ្រង់ដាក់ចុះព្រះជន្មាយុសង្ខារ ។
ពុទ្ធតម្រាស់នេះ ជាការបញ្ជាក់ថា ព្រះពុទ្ធជាម្ចាស់បានប្រគល់ព្រះពុទ្ធសាសនាទុកនឹងពុទ្ធបរិស័ទទាំង ៤ តែត្រូវមើលឱ្យធ្លុះជាក់ច្បាស់ថា ព្រះអង្គទុកដាក់នឹងពុទ្ធបរិស័ទប្រភេទណា ? ។
ពុទ្ធសាសនិកជនដែលមានគុណសម្បត្តិសមគួរនឹងថែរក្សាពុទ្ធសាសនាបាននោះ លុះណាតែមានគម្ពីរសម្រាប់សិក្សាស្វែងយល់ព្រះធម្មវិន័យជាបឋម ។
បានសេចក្ដីថា មើលពីជ្រុងជ្រោយនេះ ព្រះត្រៃបិដកជាគោលសម្រាប់ពុទ្ធបរិស័ទ ដែលត្រូវឋិតនៅជាគូនិងពុទ្ធបរិស័ទ ដោយជាឫសគល់មូលដ្ឋានដែលនឹងធ្វើឱ្យពុទ្ធបរិស័ទមានគុណសម្បត្តិជាអ្នកថែរក្សាពុទ្ធសាសនាឱ្យឋិតថេរបាន ។
ពុទ្ធបរិស័ទនិងព្រះត្រៃបិដកទាំងសង្ខាង ពោលគឺតួបុគ្គលដែលនឹងថែរក្សាព្រះសាសនា និងតួព្រះសាសនាដែលត្រូវថែរក្សា តោងអាស្រ័យគ្នានិងគ្នា ព្រះសាសនានឹងឋិតនៅកើតផលជាប្រយោជន៍ ក៏ព្រោះប្រាកដមានក្នុងតួពុទ្ធបរិស័ទទាំង ៤ ត្រូវអាស្រ័យពុទ្ធបរិស័ទទាំង ៤ ជាទីរក្សាទុក ព្រមពេលជាមួយគ្នានោះ ពុទ្ធបរិស័ទទាំង ៤ នឹងមានន័យជាពុទ្ធបរិស័ទ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍អំពីពុទ្ធសាសនាបាន ក៏ព្រោះមានធម្មវិន័យដែលត្រូវបានរក្សាទុកក្នុងព្រះត្រៃបិដកជាគោល ។
———————
សេចក្ដីប្រែជាខេមរភាសា គ្រាន់តែជាជំនួយសម្រាប់អ្នកដែលអានអង់គ្លេសមិនបានប៉ុណ្ណោះ ។
ដកស្រង់ពីៈ The Pali Canon: What a Buddhist Must Know.
By Ven. Bhikkhu P.A. Payutto
ប្រែសម្រួលអត្ថបទដោយ តាអារាមប៊យ
១ កក្កដា ២០១៨