ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ២៩
অপ্পমত্তো পমত্তেসু, সুত্তেসু বহুজাগরো।
অবলস্সংৰ সীঘস্সো, হিত্ৰা যাতি সুমেধসো॥
គាថាខាងលើនេះជាភាសាបាលីសរសេរដោយតួអក្សរ Bengali អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ខ្ញុំមិនចេះអានទេ គ្រាន់តែយកមកបង្ហាញឱ្យមើលលេងប៉ុណ្ណោះ ។ តួអក្សរ Bengali ជាតួអក្សរមួយដែលប្រើច្រើនជាប់លំដាប់ទី ៥ ក្នុងលោក សព្វថ្ងៃប្រើជាតួអក្សរផ្លូវការក្នុងប្រទេសបាំងក្លាដេស (Bangladesh) និងក្នុងប្រទេសឥណ្ឌាដែរ ក្រៅពីប្រើសរសេរភាសាអ្នកបិងហ្គាលី នៅប្រើសរសេរភាសាអ្នកអស្ស័ម និងមានប្រើសរសេរភាសាខ្លះទៀត (ប្រជាជនក្នុងអស្ស័មរដ្ឋនេះ ខ្លះនិយាយភាសាថៃអាហុម អ្នកចេះភាសាថៃខាងជើងនិងថៃឥសាន អាចស្ដាប់បានខ្លះ ថៃកណ្ដាលអាចស្ដាប់បានតិចជាងគេ រូបខាងក្រោមជារូបស្តី្រអស្ស័ម) ។ សូមសង្កេតស្រៈនិស្ស័យ េ, ៃ ោ ៅ មានលក្ខណៈស្រដៀងតួអក្សរខ្មែរដែរ ឧ. ে ৈ ো ৌ
——————————————-
អប្បមត្តោ បមត្តេសុ, សុត្តេសុ ពហុជាគរោ;
អពលស្សំវ សីឃស្សោ, ហិត្វា យាតិ សុមេធសោ ។
អ្នកមានបញ្ញាល្អ កាលអ្នកដទៃប្រមាទហើយ ជាអ្នកមិនប្រមាទ កាលអ្នកដទៃលង់លក់ហើយ ជាអ្នកភ្ញាក់រឭកដោយច្រើន រមែងលះបង់ចោលអ្នកខ្សោយបញ្ញាទៅ ដូចសេះមានល្បឿនលឿន បោលចោលសេះខ្សោយកម្លាំងទៅដូច្នេះឯង ។
Heedful among the heedless, wakeful among those asleep,
just as a fast horse advances, leaving the weak behind: so the wise.
——————————————-
Story:
Two monks learned Kammaṭṭhāna form the Buddha and retired to a forest to meditate. One was strenuous, the other was not. The Buddha praised the former.
ភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នា រៀនព្រះកម្មដ្ឋានក្នុងសំណាក់ព្រះបរមសាស្ដា ហើយចូលទៅបំពេញសមណធម៌នៅក្នុងវត្តមួយដែលតាំងនៅក្នុងព្រៃ ។ បណ្ដាភិក្ខុទាំងពីរអង្គនោះ មួយអង្គមានសេចក្ដីព្យាយាម មិនប្រមាទ ខំចម្រើនសមណធម៌នៅពេលបឋមយាម ចូលបន្ទប់សិងនៅពេលមជ្ឈិមយាម រួចក្រោកឡើងក្នុងបច្ឆិមយាមចម្រើនសមណធម៌ជាប់ជានិច្ច មិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្ដ ។ ចំណែកភិក្ខុមួយអង្គទៀត តាំងនៅក្នុងសេចក្ដីប្រមាទ អង្គុយអាំងភ្លើងសន្ទនាជាមួយភិក្ខុសាមណេរផងគ្នា អស់កាលបឋមយាម ហើយតិះដៀលភិក្ខុអ្នកចម្រើនសមណធម៌ហើយចូលសិងថាជាអ្នកប្រមាទ ។ ពេលចេញវស្សាហើយ ទាំងពីរអង្គចូលទៅគាល់ព្រះបរមសាស្ដា ក្រាបទូលដំណើររឿងរបស់ខ្លួនដល់ព្រះបរមសាស្ដា ៗ ទ្រង់ប្រារព្ធភិក្ខុទាំងពីរអង្គ ទើបទ្រង់គាថាខាងលើនេះ ។
——————————————-
Source: Dhammapada: Appamāda Vagga; translated by Thānissaro Thera.
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
២៨.៨.២០១៩
🔸Last Updated កំណែចុងក្រោយ on March 26, 2023