បុរាណភាសិត (៤)
ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង, ២. ភូមា, ៣. ទេវនាគរី (ឥណ្ឌា), ៤. អក្សរខ្មែរ ។
Ye vuḍḍamapacāyanti……….. narā dhammassa kovidā
diṭṭheva dhamme pāsaṁsā….. samparāye ca suggati.
ယေ ဝုဍ္ဎမပစယန္တိ၊ နရာ ဓမ္မသ္သ ကောဝိဒာ။
ဒိဋ္ဌေဝ ဓမ္မေ ပာသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိံ။
ये वुड्ढमपचयन्ति, नरा धम्मस्स कोविदा।
दिट्ठेव धम्मे पासंसा, सम्पराये च सुग्गति॥
យេ វុឌ្ឍមបចាយន្ដិ នរា ធម្មស្ស កោវិទា;
ទិដ្ឋេវ ធម្មេ បាសំសា សម្បរាយេ ច សុគ្គតិ ។
នរជនទាំងឡាយណា ជាធម្មកោវិទ(ឈ្លាសក្នុងធម៌) រមែងប្រព្រឹត្តឱនលំទោនដល់អ្នកចម្រើនវ័យ
នរជនទាំងឡាយនោះ ជាអ្នកបានសេចក្ដីសរសើរក្នុងបច្ចុប្បន្ន និងបានសុគតិក្នុងសម្បរាយភព ។
—————-
កំណត់ហេតុៈ
វុឌ្ឍមបចាយន្តិ កាត់បទជា វុឌ្ឍំ+អបចាយន្ដិ (បុគ្គលអ្នកចម្រើនវ័យ + រមែងប្រព្រឹត្តឱនលំទោន) ។
អបចាយន្ដិ ក្នុងគម្ពីរខ្លះសរសេរជា អបចយន្ដិ ឃើញថាមិនស្របនឹងបាលី ក្នុងទីនេះខ្ញុំសរសេរឱ្យស្របនឹងបាលី(អប + √ចាយ + អ + អន្តិ = អបចាយន្តិ) ។
សុគ្គតិ (សុ + គតិ) ជាទូទៅលោកនិយមប្រើជា សុគតិ(មិនមានតម្រួត) ក្នុងទីនេះលោកតម្រួតដើម្បីឱ្យត្រូវតាមឆន្ទលក្ខណៈ គឺព្យាង្គទី ៥, ៦, ៧ ក្នុងបាទសេសត្រូវជា ជគណៈ (មុនិន្ទ ជោ = លហុ គរុ លហុ ជគណៈ) ។
តាអារាមប៊យ
ខែធ្នូ ទី ២៤, ២០១៧
🔸Last Updated កំណែចុងក្រោយ on March 26, 2023