និព្វាន ២

និព្វាន ២ (សភាពដែលរលត់កិលេសនិងកងទុក្ខហើយ, ភាវៈដែលជាសុខមានកម្រឹតខ្ពស់បំផុត ព្រោះប្រាសចាកកិលេសទុក្ខ ជាបូរណភាពនៃឥស្សរភាព – Nibbāna: Nirvāṇa; Nibbāna)

១. សឧបាទិសេសនិព្វាន (និព្វានដែលមានឧបាទិនៅសល់ – Saupādisesa-nibbāna: Nibbāna with the substratum  of life remaining)

២. អនុបាទិសេសនិព្វាន (និព្វានដែលមិនមានឧបាទិនៅសល់ – Anupādisesa-nibbāna: Nibbāna without any the substratum  of life remaining)

—————–

ពាក្យថា ឧបាទិ (ឬឧបធិ) ក្នុងទីនេះបានដល់ខន្ធ ពោលតាមភាសាសមញ្ញសឧបាទិសេសនិព្វាន គឺនិព្វានដែលមានបញ្ចក្ខន្ធនៅសល់ ហេតុដូច្នេះនិព្វានក្នុងខទី ១ គឺនិព្វានរបស់ព្រះអរហន្ដដែលនៅមានជីវិត ។ ចំណែកអនុបាទិសេសនិព្វាន គឺនិព្វានរបស់ព្រះអរហន្ដដែលរំលត់បញ្ចក្ខន្ធហើយ ។

ដូចមានសេចក្ដីអធិប្បាយម្យ៉ាងទៀតថា

១. និព្វានក្នុងខទី ១ គឺរលត់តែកិលេស នៅមានបញ្ចក្ខន្ធនៅសល់ (= កិលេសបរិនិព្វាន – Kilesa-parinibbāna: extinction of the defilements)
២. និព្វានក្នុងខទី ២ គឺរលត់កិលេស មិនមានបញ្ចក្ខន្ធនៅសល់ (= ខន្ធបរិនិព្វាន – Khandha-parinibbāna: extinction of the Aggregates)

និព្វានក្នុងខទី ១ ជានិព្វានរបស់ព្រះអរហន្ដដែលនៅសោយអារម្មណ៍ជាទីគាប់ចិត្តនិងមិនជាទីគាប់ចិត្តតាមឥន្ទ្រិយ៍ ៥ នៅទទួលដឹងសុខទុក្ខ ។
និព្វានក្នុងខទី ២ ជានិព្វានរបស់ព្រះអរហន្ដដែលរម្ងាប់ការសោយអារម្មណ៍ទាំងពួងហើយ ។

ន័យមួយទៀត ពោលសំដៅបុគ្គលថា

១. សឧបាទិសេសបុគ្គល បានដល់ព្រះសេខៈ
២. អនុបាទិសេសបុគ្គល បានដល់ព្រះអសេខៈ

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram