គាថាទី៩

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៩

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធនូវការបរិនិព្វានរបស់ ព្រះគោធិកត្ថេរ ទើបត្រាស់នូវព្រះគាថានេះថា៖

តេសំ សម្បន្នសីលានំ
អប្បមាទវិហារិនំ
សម្មទញ្ញា វិមុត្តានំ
មារោ មគ្គំ ន វិន្ទតិ ។

☸️មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនចួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ។

☑️ ព្រះអរិយៈអ្នកបានប្រចក្សថ្នាក់ធម៌ឧត្តម
មានព្រះនិព្វានមកជាអារម្មណ៍ជាធម៌សុខុម
ឥតអ្វីប្រៀបបាន ។
☑️ លោកឡើងកាន់ផ្លូវមានមុខឆ្ពោះទៅនិព្វានថ្កើងថ្កាន
ជាទីផុតទុក្ខរុកកួនរំខានមារាលែងបាន
ឱកាសមើលឃើញ ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace