
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ២ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវនាង បតិបូជិកា ទើបត្រាស់នូវព្រះគាថានេះថា៖
បុប្ផានិ ហេវ បចិនន្តំ |
ព្យាសត្តមនសំ នរំ |
អតិត្តំយេវ កាមេសុ |
អន្តកោ កុរុតេ វសំ ។ |
☸️អ្នកធ្វើទីបំផុតគឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឱ្យនៅក្នុងអំណាចរបស់ខ្លួន។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ កង្កែបប្រទះនឹងជន្លេនដី តែងល្មោភលោភឆីភ្លេចក្តីមរណា ទុកណាជាពស់បើកវែកកម្លា ក៏គ្មានស្រវារកផ្លូវរត់គេច ។ ☑️ យ៉ាងណាសព្វសត្វជាប់ចិត្តក្នុងកាម ជាអ្នករហាមខ្វះខាតជានិច្ច ព្រោះកាមនាំចិត្តឱ្យវង្វេងភ្លេច ច្នេះគ្មានផ្លូវគេចពីមច្ចុឡើយ ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments