
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៣ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវអានន្ទសេដ្ឋី ទើបត្រាស់នូវព្រះគាថានេះថា៖
បុត្តាមត្ថិ ធនមត្ថិ | ឥតិ ពាលោ វិហញ្ញតិ |
អត្តា ហិ អត្តនោ នត្ថិ | កុតោ បុត្តា កុតោ ធនំ។ |
☸️ជនពាលតែងព្រួយលំបាក ដោយសេចក្តីសម្គាល់ថា កូនទាំងឡាយណារបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមានចំណង់បើកូនទាំងឡាយ នឹងរាប់ថាមាន អំពីណាបានទ្រព្យនឹងរាប់ថា មានអំពីណាបាន។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ អណ្តាតចង្កៀងឆេះឡើងព្រោះប្រេង សម្គាល់ថាផ្សែងរបស់អាត្មា អណ្តាតចង្កៀងបានត្រឹមសោកា ត្បិតផ្សែងសោតណាអណ្តែតចោលប្រាណ ។ ☑️ ប្រៀបដូចសត្វលោកវិយោគចិន្តា ព្រោះតែគិតថាកូនចៅអញមាន ឬមួយហួងហែងទ្រព្យដែលខ្លួនបាន ថាពិតជាមានសារៈខ្លឹមសារ ។ ☑️ ដល់ពេលកូនចៅឬទ្រព្យរបស់ វិនាសបាត់អស់ចាកចោលអាត្មា បានត្រឹមវិយោគតក់ស្លក់ចិន្តា ត្បិតអីសង្ខារគ្មានអ្នកឃាត់បាន។ ☑️ កុំពោលដល់ទៅទ្រព្យឬកូនស្ងួន សូម្បីតែខ្លួនសត្វលោកគ្រប់ប្រាណ ហាមការឈឺចាស់ស្លាប់ក៏មិនបាន សត្វលោកគ្រប់ឋានបានអ្វីខ្លះហើយ?។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments