អន្តិម

អន្ដិមសាសន៍នៃម៉ែឳ ដែលត្រូវកូនកាន់កុំបំភ្លេច
ព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន ។
កុំឱ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ
ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ ។
————————-

អន្ដិម (អ័ន ឬអន់-តិ-ម៉ៈ) គុ. (បា.; សំ. អន្ដ្យ) ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ ។ វេវ. បច្ឆិម ។
– អន្ដិមជាតិ ជាតិជាខាងក្រោយបំផុត (បច្ឆិមកិច្ច) ។
– អន្ដិមត្តភាព អត្តភាពជាខាងចុងបំផុត (បច្ឆិមត្តភាព) ។
– អន្តិមទេហធារី (-ហៈ-) អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ដ) ព្រះអរហន្ដីជា អន្តិមទេហធារិនី ។
– អន្តិមភព បច្ឆិមភព ។
– អន្តិមវត្ថុ អាបត្តិបារាជិក (ព.វិ.ពុ.)
– អន្តិមវត្ថុអជ្ឈាបនក (-ប៉ៈន៉ៈកៈ ឬ -ប៉ៈន៉ក់) មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក ។
– អន្តិមសាសន៍ ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត (បច្ឆិមសាសន៍) ។ល។

ប្រភពៈ វ. ជ.ណ. ទ. ១៦៣៤

រួបរួមដោយតាអារាមប៊យ
៣ មីនា ១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram