បុរាណភាសិត ៣៥
ဟံသော မဇ္ဈေ န ကာကာနံ၊ သီဟော ဂုန္နံ န သောဘတေ။
ဂဒ္ရဘမဇ္ဈေ တုရင္ဂော၊ ဗာလမဇ္ဈေ စ ပဏ္ဍိတော။
(តួអក្សរភូមា អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ)
ហំសោ មជ្ឈេ ន កាកានំ, សីហោ គុន្នំ ន សោភតេ;
គទ្រភមជ្ឈេ តុរង្គោ, ពាលមជ្ឈេ ច បណ្ឌិតោ។
ហង្សមិនសង្ហានៅក្នុងហ្វូងក្អែក, សីហៈមិនសង្ហានៅក្នុងហ្វូងគោ សេះតុរង្គមិនសង្ហានៅក្នុងហ្វូងលា, បណ្ឌិតមិនរុងរឿងក្នុងពួកជនពាល ។
————————————
ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ
ហង្សនៅកណ្ដាលហ្វូងកាកា សីហានៅកណ្ដាលនៃហ្វូងគោតុរង្គៈនៅកណ្ដាលគទ្រភោ បណ្ឌិតោនៅកណ្ដាលពួកពាលា ។
ខៃរាជហង្សនៅក្នុងហ្វូងក្អែក រាជសីហ៍ចូលសែកនៅក្នុងហ្វូងគោនានា ។
បទពំនោល
អាជានេយ្យនៅក្នុងហ្វូងលា អ្នកមានប្រាជ្ញា នៅក្នុងពួកពាលសាមាន្យសត្វបួននេះនៅខុសស្ថាន បានក្ដីរំខាន ពុំបានថ្កុំថ្កើងរុងរឿង ។
————————————
ប្រភពៈ លោកនីតិ ២៤, ធម្មនីតិ ៣៦៩, មហារហនីតិ ៤៩, កវិទប្បណនីតិ ៩៣
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
ខែកញ្ញា ២៣, ២០១៩
🔸Last Updated កំណែចុងក្រោយ on March 27, 2023