ភាវនា ២

ភាវនា ២ (ការចម្រើន, ការធ្វើឱ្យកើតឱ្យមានឡើង, ការហ្វឹកហាត់អប់រំចិត្ត – Bhāvanā: mental development)

១. សមថភាវនា (ការហ្វឹកហាត់អប់រំចិត្តឱ្យកើតសេចក្ដីស្ងប់, ការហ្វឹកហាត់សមាធិ –Samatha-bhāvanā:  tranquility development)

២. វិបស្សនាភាវនា (ការហ្វឹកហាត់អប់រំបញ្ញាឱ្យកើតការឃើញជាក់ស្ដែងតាមពិត, ការអប់រំចម្រើនបញ្ញា – Vipassanā-bhāvanā: insight development)

គោលធម៌ទាំង ២ នេះ ក្នុងព្រះបាលីអាគតដ្ឋានលោកហៅថា ភាវេតព្វធម៌ និងវិជ្ជាភាគិយធម៌ ។ ក្នុងគម្ពីរសម័យក្រោយ កន្លែងខ្លះហៅថា កម្មដ្ឋាន (អារម្មណ៍ជាទីតាំងនៃការចម្រើនភាវនា, ទីតាំងនៃកិច្ចការព្យាយាមអប់រំចិត្ត, វិធីអប់រំចិត្ត – stations of mental exercises; mental exercise)

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram