ភរិយានិងទ្រព្យអ្នកដទៃក្នុងក្រសែចក្ខុបណ្ឌិត

បុរាណភាសិត (៣)
ភរិយានិងទ្រព្យអ្នកដទៃ ?
បណ្ឌិតមានគំនិតយ៉ាងណា?

ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង, ២. ភូមា, ៣. ទេវនាគរី (ឥណ្ឌា), ៤. អក្សរខ្មែរ ។

Mātariva paradāresu,
paradabbesu ledduva;
attanīva sabbabhūtesu,
yo passati sapaṇḍito.

မာတရိဝ ပရဒာရေသု၊
ပရဒဗ္ဗေသု လေဋ္ဋုဝ။
အတ္တနိဝ သဗ္ဗဘူတေသု၊
ယော ပသ္သတိ သပဏ္ဍိတော။

मातरिव परदारेसु,
परदब्बेसु लेट्टुव।
अत्तनिव सब्बभूतेसु,
यो पस्सति सपण्डितो॥

មាតរិវ បរទារេសុ,
បរទព្វេសុ លេទ្ទុវ;
អត្តនីវ សព្វភូតេសុ,
យោ បស្សតិ សបណ្ឌិតោ ។

នរជនណាឃើញភរិយាអ្នកដទៃដូចមាតា,
ឃើញទ្រព្យអ្នកដទៃដូចដុំដីដុំក្រួស
ឃើញសុខទុក្ខក្នុងសព្វសត្វដូចសុខទុក្ខរបស់ខ្លួន,
នរជននោះលោកហៅថាបណ្ឌិត ។

កំណត់ហេតុៈ
គម្ពីរបុរាណផ្សេងៗ ជួនកាលមានសេចក្ដីដែលប្រហាក់ប្រហែលគ្នា ឬសឹងតែដូចគ្នាត្រង់ចំណុចខ្លះ ទាល់តែយើងសិក្សាអំពីពេលវេលាដែលគម្ពីរនោះៗ បានរៀបរៀងឡើង ទើបដឹងថាគម្ពីរណាតែងមុនគេ ដូចជាលោកនិតិ ចាណក្យនីតិ កវីទប្បណនីតិ ស្រីហិតោបទេស ជាដើម ។

ក្នុង “ស្រីហិតោបទេស” ព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ ភាគទី ១, ទំព័រ ៣០(ការគប់មិត្រ), ស្លោកទី ១៤ មានសេចក្ដីប្រែប្រហាក់ប្រហែលនឹងគាថាដែលលើកមកនេះថាៈ នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន, ឃើញទ្រព្យអ្នកដទៃ ទុកស្មើដោយដុំថ្ម, ឃើញសព្វសត្វទាំងឡាយ ទុកស្មើដោយរូបខ្លួន នរជននោះ លោកហៅថា “បណ្ឌិត” ។

ពាក្យថា លេទ្ទុ ដែលធ្លាប់ឃើញ ភាគច្រើនលោកសរសេរជា លេឌ្ឌុ ក្នុងទីនេះ ខ្ញុំសរសេរតាមគម្ពី “កវីទប្បណនីតិ” ។

បើចង់អានស្រីហិតោបទេស សូមអញ្ជើញចូលអាននៅ watkhmers.org

តាអារាមប៊យ
ខែធ្នូ ទី ១៧, ២០១៧

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram