
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៩ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធនូវការបរិនិព្វានរបស់ ព្រះគោធិកត្ថេរ ទើបត្រាស់នូវព្រះគាថានេះថា៖
តេសំ សម្បន្នសីលានំ |
អប្បមាទវិហារិនំ |
សម្មទញ្ញា វិមុត្តានំ |
មារោ មគ្គំ ន វិន្ទតិ ។ |
☸️មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនចួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ ព្រះអរិយៈ អ្នកបានប្រចក្ស ថ្នាក់ធម៌ឧត្តម មានព្រះនិព្វាន មកជាអារម្មណ៍ ជាធម៌សុខុម ឥតអ្វីប្រៀបបាន ។ ☑️ លោកឡើងកាន់ផ្លូវ មានមុខឆ្ពោះទៅ និព្វានថ្កើងថ្កាន ជាទីផុតទុក្ខ រុកកួនរំខាន មារាលែងបាន ឱកាសមើលឃើញ ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments